នៅមុនេះ ឧកញ៉ា អ៊ាន សៀវម៉ី បានទៅដល់សាលាដំបូងរាជធានីភ្នំពេញ រសៀលថ្ងៃទី២៩ មករានេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចបានចុះទៅចាប់ខ្លួន ឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប៉ុន្ដែការចាប់ខ្លួននោះ មិនបានសម្រេចឡើយ ដោយឧកញ៉ា អ៊ាន សៀវម៉ី ដែលជាប់ពាក់ព័ន្ធបណ្ដឹងបរិហាកេរ្ដិ៍នេះ បានគេចចេញពីផ្ទះរបស់ខ្លួន។ ដូច្នេះបន្ទាប់ពីឡោមព័ទ្ធផ្ទះខាងលើអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសម្រេចដកចេញមកវិញ។
