រឿងរ៉ាវឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានមហាជនជាច្រើនកំពុងតាមដានចាប់អារម្មណ៍ ខណៈពេលដែលឧកញ៉ាខាងលើនេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះទៅដល់ផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មហាជនមានការនឿយឆ្ងល់ថា នរណាជាអ្នកដែលប្តឹងឧកញ៉ា លក់ឡេស្រស់ស្អាន អ៊ាន សៀវម៉ី ទៅកាន់តុលាការ? ហើយការប្តឹងផ្តល់នេះ កើតឡើងជំលោះអ្វីឲ្យពិតប្រាកដ?
កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះទៅដល់ផ្ទះ តាមបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលយោងតាមពាក្យបណ្តឹងរបស់លោកស្រី ទ្រី ដាណា ដោយបង្គាប់ឲ្យឃាត់ខ្លួនឧកញ៉ារូប អ៊ាន សៀវម៉ី ពាក់ព័ន្ធនឹងករណី បរិហាកេរ្តិ៍ជាសាធារណៈ និងញ៉ុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិទៅកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។
នៅថ្ងៃសុក្រ ខែមករាម្សិលមិញពេលរសៀល លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី បានចូលខ្លួនទៅ ឆ្លើយបំភ្លឺ ជាលទ្ធផលមិនទាន់ដឹងនៅឡើយទេ ហើយខាងតុលាការក៏អនុញាតឱ្យឧកញ៉ា រង់ពាក្យបណ្តឹងរូបនេះ វិលត្រលប់ទៅផ្ទះវិញ។
លោកស្រី ទ្រី ដាណា ដោយសារទ្រាំមិនបានចំពោះការប្រមាថកាតទាន ប្រើពាក្យជេរ និងពាក្យអសុរោះធ្ងន់ៗទៅលើមនុស្សចាស់ក្មេងជាច្រើនរបស់លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី ដែលមានជំនួញរកសុីលក់ឡេអនឡាញល្បីឈ្មោះម្នាក់៕