ឧកញ៉ា ប៊ុន រតនាសេម អតីតអ្នកដឹកនាំសម្តែងក្នុងផលិតកម្មថោន បច្ចុប្បន្នជាម្ចាស់អាជីវកម្មទិញ-លក់រថយន្តដែលមានឈ្មោះថា S-Auto កំពុងជោគជ័យខ្លាំងលើមុខជំនួញ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ជាង ១ឆ្នាំកន្លងទៅ ដែលអតីតតារាសម្តែង និង ពិធីការិនី លី ឈី ចាកចេញពីវិថីសិល្ប និងចូលរោងជ័យជាមួយគ្នា ដែលចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ បានធ្វើឲ្យមហាជ និងមិត្តនៅក្នុងវិថីសិល្បសរសើរមិនដាច់ពីមាត់ ថាពិតជាមានសុភមង្គលយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះអាចនិយាយបានថា មួយនេះជោគជ័យទាំងជីវិតស្នេហា និងមុខជំនួញផងដែរ។
គ្រប់សកម្មភាពការងាររបស់ស្វាមីតែឃើញវត្តមានភរិយានៅក្បែរជានិច្ច។ ថ្ងៃនេះឧកញ៉ាញូស៍ សូមបង្ហាញរូបភាព រ៉ូមែនទិច និងស្អាតៗ មើលទៅពិតមានសុភមង្គលខ្លាំងណាស់របស់អតីតអ្នកដឹកនាំសម្តែង និងតារាសម្តែងដ៍មានទេពកោសល្យមួយគូនេះ។












