លោកអ្នកអានប្រហែជាធ្លាប់បានស្គាល់ បុរីចតុមុខ ក៏ប៉ុន្តែមិនទាន់ស្គាល់អ្នកនៅពីក្រោយដែលធ្វើឲ្យបុរីមួយនេះមានគេស្គាល់ និងមានកិត្តិនាមល្បីនៅភ្នំពេញក្នុងចំណោមបុរីជាច្រើន។
គឺគ្មាននរណាក្រៅពីឧកញ៉ា លី សេងឃាង នោះឡើយ ដែលជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងអគ្គនាយកក្រុមហ៊ុន BS Land and Home ជាក្រុមហ៊ុនវិនិយោគផ្នែកសំណង់ផ្ទះល្វែង វិឡា និងខុនដូ។
ខាងក្រោមនេះជាគម្រោងធំៗវិនិយោគដោយឧកញ៉ា លី សេងឃាង៖
គម្រោងបុរី ចតុមុខស៊ីធីទីមួយ
គម្រោងបុរី ចតុមុខស៊ីធីទី១ ស្ថិតនៅទីតាំងគោលដៅនៃការពង្រីកក្រុងរបស់រាជរដ្ឋាភិបាល និងគម្រោងសាងសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំ ជិតបង្កើយនៃរាជធានីភ្នំពេញ ចម្ងាយត្រឹមតែ ៣គីឡូម៉ែត្រប៉ុណ្ណោះ។
គម្រោងបុរី ចតុមុខស៊ីធីទី ២
គម្រោងបុរី ចតុមុខស៊ីធីទី ២ ស្ថិតក្នុងតំបន់កំពុងអភិវឌ្ឍន៍មានចម្ងាយត្រឹមតែ 4 គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ ជិតគម្រោងសាងសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំ។
គម្រោង សីហនុ ស៊ីធីវីយូ ខុនដូ កម្ពស់ ២៥ជាន់
ជិតបង្កើយរង្វង់មូលតោពីរ ជាគម្រោងមួយត្រូវបានសាងសង់យ៉ាងយកចិត្តទុកដាក់លើមាត្រដ្ឋានបច្ចេកទេស និងមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ដោយក្រុមវិស្វករជំនាញដើម្បីផ្តល់ជូននូវការបុកគ្រឹះដ៏រឹងមាំ ព្រមទាំងសំណង់មានគុណភាព ប្រណិតភាព សុវត្តិភាព និងផាសុកភាពជាមួយខ្យល់អាកាសធម្មជាតិសមុទ្រល្អបរិសុទ្ធ៕