ពលរដ្ឋ ២៥០ គ្រួសាររស់នៅក្នុងបុរី រុងរឿង បានទទួលអំណោយសប្បុរសធម៌ពីអ្នកឧកញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC។
ការផ្តល់អំណោយនេះតំណាងដោយលោកផន សុភាព ប្រធានការដ្ឋានសាងសង់របស់ក្រុមហ៊ុន OCIC។

បើតាមលោក ផន សុភាព ការចែកអំណោយសប្បុរសធម៌នេះមានចំនួន ២៧ លើក ដល់បងប្អូនដែលបានស្ម័គ្រចិត្តរស់នៅក្នុងបុរីរុងរឿង តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ រាជធានីភ្នំពេញ ។
បើគិតពីការ ចំណាយតាំងពីលើកទី១ ដល់លើកទី២៧នេះ អ្នកឧកញ៉ា ពុង ឃាវសែ បានចំណាយអស់ទឹកប្រាក់សរុប មានចំនួនប្រមាណ៧៧០លានរៀលហើយ។

គួរបញ្ជាក់ថា ពលរដ្ឋដែលទទួលអំណោយនៅពេលនេះ កាលពីមុនពួកគាត់រស់នៅផ្ទះតូចៗ ធ្វើអំពីឈើប្រក់ស័ង្កសី ឬប្រក់ស្បូវនៅឡើយ គ្មានទឹកស្អាតប្រើប្រាស់ គ្មានភ្លើងអគ្គិសនី រស់នៅលើទឹកកខ្វក់។ពីតំបន់ជ្រោយចង្វារនេះ ត្រូវបានរាជរដ្ឋាភិបាល សម្រេចប្រគល់សិទ្ធិ ឲ្យក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដើម្បីធ្វើការអភិវឌ្ឍន៍តំបន់នេះ ឲ្យទៅជាទីក្រុងរណបថ្មីមួយទៀត នៅក្នុងរាជធានីភ្នំពេញឃើញថាតំបន់នេះ ត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មី ស្របតាមការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕