លោកឧកញ៉ា ហ៊ុន ជា បានបង្ហាញលើបណ្តាញសង្គមនៅរសៀលថ្ងៃនេះថា រឿងទុំទាវ២០២១ ដែលអាចមានក្រសួងពាក់ព័ន្ធ ដូចជាក្រសួងព័ត៍មាន ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ក្រសួងធម្មការ និងសាសនា និងក្រសួងអប់រំ។ លោកឧកញ៉ាបានលើកឡើងអំពីច្បាប់គ្រប់យ៉ាងដែលអាចពាក់ព័ន្ធនិងក្រសួងខាងលើ ប្រហែលជាត្រូវបានដាក់ក្នុងទូរ ហើយទុកក្នុងបន្ទប់យ៉ាងល្អ ក្រោយលាបឡេមិនធម្មតារបស់អូនទាវ ដើម្បីបន្ទុំសាច់អោយសរល្អ។
លោកឧកញ៉ា ហ៊ុន ជា បានបន្តថា តែបើតាមខ្ញុំលឺប្រជាពលរដ្ឋដូចមិនពេញចិត្តទេ ហើយពួកគាត់បានអោយខ្ញុំជួយបង្ហាញពីអារម្មណ៍ពួកគាត់ផងគឺថា ថ្ងៃក្រោយបើមានអ្នកណាធ្វើខុស រឺ សំដែងប៉ះពាល់ដល់វប្បធម៌ជាតិហើយ គឺអស់បារម្ភ ដោយប្រើ ១ ប្រើប្រេងក្រឡាសញ្ញាតាប៉ិលោកខែ ២ រកលុយអោយបាន ២០- ៣០ ម៉ឺនក្នុងមួយថ្ងៃ ៣ ធ្វើលិខិតសុំទោសទុកអោយហើយទៅ និង យុទ្ធសាស្រ្តខាងលើអាចជួយលោកអ្នកបាន។
លោកឧកញ៉ា គួសបញ្ជាក់ថា ប្រជាពលរដ្ឋ និងព្រះសង្ឃដែលខ្ញុំបានជួប ពួកគាត់បានសួរថា ក្រោយខ្ញុំបង្ហោះ សូមការបកស្រាយមានក្រសួងណាឆ្លើយតបអត់? ចម្លើយ: ឡេគេប្រើត្រូវ ព្រោះក្រសួងពាក់ព័ន្ធ រួញមាត់អស់ហើយ មើលគីឡូឡេគេផង អោយអូនសុំទោស៕