សេដ្ឋីកសិកម្ម ម៉ុង ឬទ្ធី ដែលជោគជ័យលើមុខជំនួញជាច្រើនលើវិស័យកសិកម្ម លោកឧកញ៉ាចែករំលែកបញ្ហាមួយចំនួន ប្រជាពលរដ្ឋជួបប្រទះក្នុងការដាំដុះដំណាំផ្សេង ដើម្បីទទួលទៅប្រកួតប្រជែងលើទីផ្សារបាន។
ឧកញ៉ា ម៉ុង ឬទ្ធី បានថ្លែងថា ដោយសង្កេតឃើញថាកសិករយើងតែងតែ ធ្វើការដាំដុះដំណាំផ្សេងៗ ចេះតែមើលឃើញគេធ្វើហើយយកមក អនុវត្តតៗគ្នាជារៀងរហូតមិនបាន Update ទៅតាមសម័យកាលទំនើបនោះទេ ឱកាសនេះខ្ញុំសុំលើកយកតែដំណាំដូងមួយមុខ មកធ្វើជាឧទាហរណ៍ ខ្ញុំឃើញកសិករយើងនៅតែបន្តការដាំដូងដោយបូមទឹកស្រោច កសិករខ្លះមានលុយច្រើនជួលគេមកតបណ្តាញទូយោស្រោចស្រព ក្នុងមួយហិកតាត្រូវចំណាយអស់ទឹកប្រាក់ចាប់ពី ១.០០០ រហូតទៅដល់ ២.០០០ដុល្លារអាមេរិកផង ហើយត្រូវចំណាយថវិការបូមទឹកស្រោចស្រពជារាងរហូតផងដែល។ លោកឧកញ៉ថា ចំណាយទុនវិនិយោគអស់ច្រើន តម្លៃផលិតខ្ពស់ មិនអាចយកទៅប្រគួតប្រជែងនៅលើទីផ្សារបានឡើយ ។
បើតាមលោកឧកញ៉ាកសិកម្មរូបនេះ ដើម្បីអោយចំណាយថ្លៃដើមផលិតអស់តិច អាចយកទៅប្រគួតប្រជែងនៅលើទីផ្សារបាន ខ្ញុំសូមចែករំលែកបទពិសោធន៍មួយដោយឥតគឹតថ្លៃ FREE មុននិងយើងចាប់ផ្តើមដាំដូងយើងត្រូវតែស្វែងរកទីតាំងដីទំនាប ដូចក្នុងរូបភាពនេះអីចឹង អោយដាច់ឆ្ងាយពីភូមិប្រជាជន ទើបដីនោះមានតម្លៃទាបហើយងាយស្រួលគ្រប់គ្រងថែទាំផង យើងមិនចាំបាច់ចំណាយប្រាក់តទូយោស្រោចស្រព មិនចាំបាច់ចំណាយទៅលើការបូមទឹកស្រោច កាត់បន្ថយកម្លាំងពលកម្ម មិនងាយមានមេរោគឆ្លង បើមានទឹកជោនាចដៃសមុទ្រមិនចាំបាច់ចំណាយប្រាក់ទិញអំបិលយកមកដាក់ទេ។
សេដ្ឋីកសិកម្ម បានគួសបញ្ជាក់ថា បើតាមការសិក្សាបានបន្តិចបន្តួចអោយដឹងថា តម្លៃលក់ផ្លែដូងចាប់ពីអាយុប្រាំឆ្នាំឡើង ទៅបើយើងថែទាំមានទឹក ដាក់ជីគ្រប់គ្រាន់អាចលក់បានពីសែសិបម៉ឺនរៀល ទៅហុកសិបម៉ឺនរៀលមួយដើម ក្នុងមួយឆ្នាំឯណោះ តែបើយើលក់ចំការក៏អាចរកចំណូលបានចាប់ពីហុកសិបដុល្លារ ក្នុងមួយដើមឡើង ទៅអាចរហូតទៅដល់មួយរយម្ភៃដុល្លារផង។
ការដាំដូងក្រអូបគួតែយកកំលាត 6x6m ឬ6x7mជាការល្អ ដើមដូងវាត្រូវខ្យល់អាកាសបរិសុទ្ធ បរិស្ថានល្អដូចមនុស្សយើដែរ៕






