គិតចាប់ពីថ្ងៃទី១០រហូតមកដល់ថ្ងៃទី១៦ ខែកុម្ភៈ មានប្រជាពលរដ្ឋជាជនស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធចំនួន១១៥០៥នាក់ ហើយបានចាក់វ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាម នៅតាមមន្ទីរពេទ្យរដ្ឋធំៗចំនួន៥ នៅរាជធានីភ្នំពេញ។
មកទល់ពេលនេះមានឧកញ៉ាពីរូបហើយ ដែលទទួលបានការចាក់សាំងកូវីដ១៩ គឺឧកញ៉ា ស្រី ចាន់ថន បានទទួលថ្ងៃទី១០ ខែកុម្ភៈ នៅមន្ទីរពេទ្យកាលម៉ែត និងឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី១៨ ខែកុម្ភៈ មន្ទីរព្រះកេតុមាលា។
គួរបញ្ជាក់ថា ជំនួយវ៉ាក់សាំងកូវីដ១៩របស់ចិន ដែលផ្តល់ជំហានដំបូងចំនួន៦០ម៉ឺនដូស ក្នុងចំណោម១លានដូស ត្រូវបានផ្តល់ជូនសួងការពារជាតិចំនួន៣០ម៉ឺនដូសនិងក្រសួងសុខាភិបាល៣០ម៉ឺនដូស សម្រាប់ចាក់ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន និងកងទ័ព នៅទីតាំងចំនួន៥កន្លែងរួមមានមន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកេតុមាលា៕

