ប្រទេសចិនជាប្រទេសចំណាស់មួយ ចិនគឺជាប្រទេសជាប់លំដាប់ថ្នាក់លេខមួយ ដែលមានប្រជាជនច្រើនជាងគេប្រមាណ ១.៤ ពាន់លាននាក់នៅក្នុងឆ្នាំ២០១៩។ បើនិយាយអ្នកជំនួញវិញ សុទ្ធតែកំពូលមហាសេដ្ឋីលំដាប់ពិភពលោក។ ថ្ងៃនេះគេហទំព័រឧកញ៉ាញូស៍ សូមមិនលើកយកមហាសេដ្ឋីមកជម្រាបជូននោះទេ ប៉ុន្តែយើងនឹងបង្ហាញពីទ្រព្យសម្បតិរបស់ប្រធានាធិបតី លោក ស៊ី ជីនពីង ដែលជាប្រមុខរដ្ឋមានឥទ្ធិពលបំផុតក្នុងប្រទេសចិន។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មេដឹកនាំរូបនេះជាប់ជាបុគ្គលមានឥទ្ធិពលជាងគេលើលោក កាលពីឆ្នាំ ២០២០កន្លងទៅ។ ទ្រព្យសម្បត្តិរបស់លោក ស៊ី គ្មាននរណាដឹងច្បាស់ទេ ពីព្រោះព័ត៌មានផ្ទាល់ខ្លួននានារបស់លោកត្រូវបានគ្រប់គ្រងដោយគណបក្សកុម្មុយនីសចិន CCP ។ បើតាមប្រភពពី Quora ចុះផ្សាយថា គ្រួសារលោក ស៊ី ជាម្ចាស់ទ្រព្យប្រមាណជា ១.៧ ពាន់លានដុល្លារអាមេរិកជាង ១០ ឆ្នាំមកហើយ។ ឆ្នាំ ២០១៥ សារព័ត៌មាន Spearswms បានរាយការណ៍ថា ប្រធានាធិបតីចិនរូបនេះ មានទ្រព្យសម្បតិ្ត ប្រមាណ ១០០ លានដុល្លារឯណោះ។
រហូតមកទល់ដើមឆ្នាំ ២០២១នេះ របាយការណ៍ពី Quora បង្ហាញថា ប្រធានាធិបតីចិនរូបនេះ មានប្រាក់ប្រហែល ១.៥១ ពាន់លានដុល្លារអាមេរិក។

ប្រភពដដែលបន្តថា លោកស៊ី ពុំត្រូវបានច្បាប់អនុញ្ញាតឱ្យធ្វើវិនិយោគនានានោះឡើយ។ ដូច្នេះចំណូលទាំងអស់សុទ្ធសឹងជា ប្រាក់ខែប្រធានាធិបតី ដែលក្នុងមួយឆ្នាំលោកទទួលបានប្រមាណ ១.៥ លានដុល្លារអាមេរិក៕
ប្រភព៖ បរទេស