មនុស្សមួយចំនួន ភាគច្រើនតែងតែប្រាថ្នាចង់បាន ជីវិតរស់នៅបែបសាមញ្ញ ទាំងការដេក ដើរ ឈរ អង្គុយ ទៅចូលរួមកម្មវិធី ឬក៏សកម្មភាពលម្ហែកាយជួបជុំលក្ខណៈក្រុមគ្រួសារជាដើម។ និយាយដោយឡែក សម្រាប់អ្នកឧកញ៉ា វ័យក្មេង ឡេង ណាវ៉ាត្រា ដែលកំពុងលេចមុខក្នុងវិស័យធុរកិច្ចសឹងគ្រប់ប្រភេទ មានទុនវិនិយោគខ្ទង់លានដុល្លារ តែងតែនិយមបង្ហាញសកម្មភាពរស់នៅសាមញ្ញៗ លើបណ្ដាញសង្គម ធ្វើឱ្យមហាជនអ្នកតាមដាន បង្ហាញអារម្មណ៍សប្បាយចិត្ត ពេលបានឃើញជីវិតរស់នៅបែបធម្មតាៗ មិនទម្រើសខ្លួនរស់អ្នកឧកញ៉ា និងក្រុមគ្រួសារបែបនេះ។

ជាក់ស្ដែង តាមរយរូបភាពដើរលេងកម្សាន្តនៅខាងក្រៅប៉ុន្មានសន្លឹកជាមួយភរិយា និងក្រុមគ្រួសារ ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក បានក្លាយជារឿងរ៉ាវចាក់ដោតដល់អារម្មណ៍មហាជនជាហូរហែ។ អ្នកលេងបណ្ដាញសង្គម ដែលធ្លាប់ឆ្លងកាត់ជីវិតបែបសាមញ្ញដូច្នេះដែរ ក៏បានចូលមកបញ្ចេញមតិយោបល់ខុសៗគ្នា ក្នុងនាមជាអ្នកធ្លាប់ឆ្លងកាត់បទពិសោធន៍ និងមានអនុស្សាវរីយ៍ជាមួយរឿងទាំងអស់នេះ។

«បងប្អូនណាខ្លះឆ្លងកាត់រសជាតិទឹកកកឈូសមួយកែវ100រៀល តើមានបងប្អូនណាសល់រូបភាពនោះទេ កាលនៅតូច»។ នេះជាការបង្ហោះសារបែបសាមញ្ញរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សួរទៅកាន់បងប្អូនអ្នកលេងបណ្ដាញសង្គមយ៉ាងដូច្នេះ។

នេះមិនមែនជាលើកទី១ទេ ដែលម្ចាស់គម្រោងដីឡូតិ៍ និងផ្ទះល្វែងតម្លៃសមរម្យក្នុងទីក្រុងរូបនេះ បង្ហាញពីភាពសាមញ្ញ និងមិនដែលបំភ្លេចគ្រាដើម ដែលធ្លាប់ក្រខ្សត់។ ជារឿយៗ អ្នកឧកញ៉ា ដែលធ្លាប់បានបរិច្ចាគថវិកាផ្ទាល់ខ្លួនខ្ទង់លានដុល្លារ ជួយរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ នៅកម្ពុជារូបនេះ បានបង្ហាញនូវរូបភាពស្ទូចត្រី ហូបបាយកញ្ចប់ និងសកម្មភាពប្រចាំថ្ងៃជាច្រើនផ្សេងទៀត ដែល Oknha News រៀបរាប់នៅពេលនេះក៏មិនអស់ដែរ មានតែទុកឱកាសដល់ប្រិយមិត្តអ្នកអាន តាមដានសកម្មភាពរស់នៅប្រចាំថ្ងៃរបស់អ្នកឧកញ៉ា លើហ្វេសប៊ុកផេកផ្លូវការ Leng Navatra ឡេង ណាវ៉ាត្រា ដោយខ្លួនឯងចុះ៕


