ក្រុមហ៊ុនក្រុមហ៊ុន លន ស៊ីធី ឡូតធឺសស៊ីថោន ដែលជាក្រុមហ៊ុនក្នុងស្រុកមួយ បានសម្រេចបោះទុន វិនិយោគប្រមាណ១០០លានដុល្លារ ក្នុងការសាងសង់លំនៅដ្ឋានក្នុងខេត្តព្រះសីហនុ។
គម្រោងអភិវឌ្ឍលំនៅដ្ឋានរបស់ក្រុមហ៊ុននេះ មានទីតាំងស្ថិតនៅបណ្ដោលផ្លូវជាតិលេខ៤ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ថ្លែងក្នុងពិធីចូលរួមសម្ពោធកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ការវិនិយោគ លើវិស័យអចលនទ្រព្យ និងការសាងសង់សំណង់ផ្ទះល្វែង វីឡា បុរី លំនៅដ្ឋានក្នុងខេត្តព្រះសីហនុ នៅតែមានសកម្មភាព ជាបន្តបន្ទាប់។
ខេត្តព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើង បំភ្លឺផ្លូវ និងសំណង់ អាគារតូច ធំ ក៏ដូចជា តាមតំបន់ទេសចរណ៍នានា ជាពិសេសសំបូរ ទៅដោយរមណីយ៍ដ្ឋានទេសចរណ៍ ក្នុងការទាក់ទាញភ្ញៀវមកទស្សនា និងលេងកម្សាន្ដ។

បើតាមលោក តុល លន ស្ថាបនិកក្រុមហ៊ុន លន ស៊ីធី ឡូតធឺសស៊ីថោន បានឲ្យដឹងថាគម្រោងទាំងមូលត្រូវបានអភិវឌ្ឍនៅលើផ្ទៃដីទំហំជាង ៦៦ហិកតា ក្រោមទុនវិនិយោគ រហូតដល់ជាង១០០លានដុល្លារអាមេរិក ដោយមានការសាងសង់លំនៅដ្ឋាន ផ្ទះវីឡារាប់រយល្វែង ព្រមទាំងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗផ្តល់ជូនអតិថិជន៕