ឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុនបុរី ប៉េង ហួតគ្រុប ដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៥ ក្នុងគោលដៅពង្រីកសក្ដានុពលទីផ្សារប្រកបដោយ ការទទួលខុសត្រូវខ្ពស់ សម្រាប់ជាទំនុកចិត្តដល់អតិថិជនក្នុងការស្វែងរកលំនៅឋាន ដ៏ស័ក្តិសមនឹងកម្រិតជីវភាពរបស់ខ្លួន។ ភាពរីកច្រើនឥតឈប់ឈរនេះហើយ ដែលធ្វើឱ្យបុរី ប៉េង ហួត បានឈ្នះពានរង្វាន់ជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាមួយនឹងមហិច្ចតាក្នុងការរីកចម្រើនរបស់ បុរី ប៉េង ហួត បានក្លាយខ្លួនទៅជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ចម្បងមួយរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប (Peng Huoth Group) ក្នុងឆ្នាំ២០១៦។ ភាពជោគជ័យនិងការរីកចម្រើនមកដល់ពេលនេះពិតជាអស្ចារ្យ ប៉ុន្តែមិនមានមនុស្សច្រើនប៉ុន្មានទេ ដែលស្គាល់ពីអ្នកដែលនៅពីក្រោយនៃភាពជោគជ័យរបស់បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេ ជាមួយនឹងបទពិសោធន៍ជាង ១៦ឆ្នាំក្នុងការកសាងគម្រាងលំនៅឋានដែលមានគុណភាពខ្ពស់។
បើនិយាយពីលោកឧកញ៉ា ថៃ ជា ហួត មានមនុស្សមិនច្រើនទេ ដែលស្គាល់ លោកឧកញ៉ារូបនេះហើយ ដែលជាមគ្គុទេសន៍ និងជាស្ថាបនិកដ៏ឆ្នើម ក្នុងវិស័យសាងសង់ និងសាងសង់ ហើយតែងតែមើលឃើញពីចក្ខុវិស័យវែងឆ្ងាយនៅក្នុងការអភិវឌ្ឍបុរី លំនៅឋាននៅកម្ពុជា ។
លោកឧកញ៉ា ថៃ ជាហួត បានបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិកទៅលើការអភិវឌ្ឍ បុរី លំនៅឋាន ប៉េង ហួត រាប់សិបគម្រោងរាប់ម៉ឺនខ្នងផ្ទះនៅក្នុងរាជធានីភ្នំពេញ និងជាយរាជធានីភ្នំពេញ។
តាមរយៈការអភិវឌ្ឍបុរីលំនៅឋាននេះ គឺលោកឧកញ៉ា បានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ និងលើកស្ទួយមុខមាត់សម្រស់រាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើន។
ជាមួយនឹងមហិច្ឆតាក្នុងការរីកចម្រើនបន្ថែម និងការប្រឹងប្រែងដោយភាពច្នៃប្រឌិត លោកឧកញ៉ាបានពង្រីកអាជីវកម្មទៅជាក្រុមហ៊ុន ប៉េង ហួត គ្រុប នៅឆ្នាំ២០១៦ ដែលមានអាជីវកម្មធំៗចំនួន៤ គឺក្រុមហ៊ុន ភីអេច ប្រូភើធី (PH Property), ក្រុមហ៊ុន ភីអេច ខនស្ត្រាក់សិន (PH Construction) ក្រុមហ៊ុន ភីអេច រីថេល(PH Retail) (ផ្សារទំនើប ភីអេចអេកូម៉ល, ភីអេចដាយមិនផ្លេស, សួនកម្សាន្តបែបអឺរ៉ុប(Euro Park) សាលសន្និបាត និងភីអេចបូឡារីស អេហ្វ&ប៊ី) និងក្រុមហ៊ុនគ្រប់គ្រងបុរី (Facility Management) ។
គិតមកដល់បច្ចុប្បន្នលោកឧកញ៉ា ថៃ ជាហួត ដែលជាអ្នកជំនួញវិស័យអចលនទ្រព្យ ដ៏លេចធ្លោរ និក្តោបក្តាប់តំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញ ហើយបាននឹងកំពុងបង្កើតគម្រោងធំៗជាច្រើនកន្លែង ចំនួន ៣៣គម្រោង៖
គម្រោងដែលបានបញ្ចាប់ការសាងសង់កន្លងមករួមមានដូចជា៖
១.ដឹស្តា អ៊េមឺរ៉លដ៏ ១ ស្ថិតនៅតាមបណ្តោយផ្លូវ ឧកញ៉ាបណ្ឌិត ម៉ុង រិទ្ធី ចម្ងាយប្រមាណ ៦០០ម៉ែត្រ ពីរង្វង់មូលកាំកូស៊ីធី
២.ដឹស្តា ផ្លាទីនីម ប៉ូឡារីស ១ នៅតាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយ ២គីឡូម៉ែត្រពីស្ពានព្រះមុន្នីវង្ស
៣.ដឹស្តា ផ្លាទីនីម ផារ៉ាដាម តាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយ ២គីឡូម៉ែត្រពីស្ពានព្រះមុន្នីវង្ស
៤.ដឹស្តា ផ្លាទីនីម រ៉ូសាតូ តាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយ ២គីឡូម៉ែត្រពីស្ពានព្រះមុន្នីវង្ស
៥.ដឹស្តា ជូមីរ៉ាហ៍ តាមបណ្តោយផ្លូវជាតិ៦អា ទល់មុខជាមួយសាលាកសិកម្មព្រែកលាប
៦.ដឹស្តា ផ្លាទីនីម មឺហ្គឹរៀន ២ តាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយ ២គីឡូម៉ែត្រពីស្ពានព្រះមុន្នីវង្ស
៧.ដឹស្តា ណេតឈឺរ៉ល តាមបណ្តោយផ្លូវទំនប់ថ្មី ៣៧១ ទល់មុខជាមួយនឹងផ្សារ PC សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ
៨.ដឹស្តាអិតធឺណល តាមបណ្តោយផ្លូវ មុន្នីរ៉េត ចម្ងាយប្រមាណ ១,២គីឡូម៉ែត្រពីគល់ស្ពានស្ទឹងអាកាសស្ទឹងមានជ័យ
៩.ដឹស្តា អ៊េមឺរ៉លដ៏ ២ តាមបណ្តោយផ្លូវ ឧកញ៉ាបណ្ឌិត ម៉ុង រិទ្ធី ចម្ងាយប្រមាណ ៦០០ម៉ែត្រ ពីរង្វង់មូលកាំកូស៊ីធី
១០.ដឹស្តា ផ្លាទីនីម ហឺមីនឹស៍ តាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយ ២គីឡូម៉ែត្រពីស្ពានព្រះមុន្នីវង្ស
១១.ដឹស្តា ផ្លាទីនីម មឺហ្គឺរៀន ១ តាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយ ២គីឡូម៉ែត្រពីស្ពានព្រះមុន្នីវង្ស
១២.បុរី ប៉េង ហួត ចំការដូង តាមបណ្តោយផ្លូវចំការដូង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
១៣.បុរី ប៉េង ហួត វេង ស្រេង តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
១៤.បុរី ប៉េង ហួត ភូមិន្ទ តាមបណ្តោយផ្លូវលេខ 598 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
១៥.ដឹស្តាខ្វតធឺរៀ តាមបណ្តោយផ្លូវ ឧកញ៉ាបណ្ឌិត ម៉ុង រិទ្ធី ចម្ងាយប្រមាណ ៩០០ម៉ែត្រ ពីរង្វង់មូលកាំកូស៊ីធី
១៦.ដឹស្តា ផ្លាទីនីម នៅលើផ្លូវជាតិលេខ១ ចម្ងាយ២.៥ គីឡូមែ៉ត្រ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)
១៧.ដឹស្តា ផ្លាទីនីម អាធីណា នៅលើផ្លូវជាតិលេខ១ ចំងាយ២.៥ គីឡូមែ៉ត្រ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)
១៨.ដឹស្តា ឡៃត៍ ផ្លូវលេខ៥៩៨, ភ្នំពេញថ្មី រាជធានី ភ្នំពេញ
១៩.ដឹស្តា ព្រីមៀរ៍ តាមបណ្តោយផ្លូវ ៥៩៨ ចម្ងាយប្រមាណ ៤ គីឡូម៉ែត្រ ពីរង្វង់មូលកាំកូស៊ីធី
២០.ខុនដូ ដឹស្តាប៉ូឡារីស ២៣ នៅលើផ្លូវជាតិលេខ១ ចម្ងាយ២.៥ គីឡូមែ៉ត្រ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)
គម្រោងក្នុងពេលបច្ចុប្បន្នរួមមានដូចជា៖
១.ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ នៅលើផ្លូវជាតិលេខ១ ចម្ងាយ២.៥ គីឡូមែ៉ត្រ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)
២.ដឹស្តាផ្លាទីនីម អេកូ វេរ៉ាន់ដា
នៅលើផ្លូវជាតិលេខ១ ចម្ងាយ២.៥ គីឡូមែ៉ត្រ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)
៣.ដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ នៅលើផ្លូវជាតិលេខ១ ចម្ងាយ២.៥ គីឡូមែ៉ត្រ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)
៤.ដឹស្តាផ្លាទីនីម អេកូ ឌែលតា នៅលើផ្លូវជាតិលេខ១ ចម្ងាយ២.៥ គីឡូមែ៉ត្រ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)
៥.ដឹស្តា ផ្លាទីនីម អេកូ មេឡូឌី នៅលើផ្លូវជាតិលេខ១ ចម្ងាយ២.៥ គីឡូមែ៉ត្រ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)
៦.ដឹស្តា មេរាហ្កាដិននៅលើផ្លូវ 50 ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ
៧.ដឹស្តា ផ្លាទីនីម ម៉ាស្ទើរីនៅលើផ្លូវជាតិលេខ១ ចម្ងាយ២.៥ គីឡូមែ៉ត្រ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)
៨.ដឹស្តា ផ្លាទីនីម រ៉ូសវីលនៅលើផ្លូវជាតិលេខ១ ចម្ងាយ២.៥ គីឡូមែ៉ត្រ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)
៩.ដឹស្តា មុនីរ៉ាហ៍ តាមបណ្តោយផ្លូវជាតិលេខ៦A ចម្ងាយ៥០០ ម៉ែត្រពីសាលាកសិកម្មព្រែកលាប
១០.ដឹស្តា ដាយមិន ២ តាមបណ្តោយមហាវិថីសម្តេច តេជោ ហ៊ុន សែន (៦០ ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
១១.ដឹស្តា ដាយមិន តាមបណ្តោយមហាវិថីសម្តេច តេជោ ហ៊ុន សែន (៦០ ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
១២.ដឹស្តា ផ្លាទីនីម យូរ៉ូវីល តាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយ ២គីឡូម៉ែត្រពីស្ពានព្រះមុន្នីវង្ស
១៣.ដឹស្តា ផ្លាទីនីម ប៉ូឡារីស ២ តាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយ 2 គីឡូម៉ែត្រពីស្ពានព្រះមុន្នីវង្ស