លោក សឿ សុវណ្ណ ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ រៀលធី និង ឃុន សឿ គ្រុប ខូអិលធីឌី ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្ដល់គោរមងារ ជាឧកញ៉ាហើយ កាលពីថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២១។


លោកឧកញ៉ា សឿ សុវណ្ណ ត្រូវបានប្រភពមួយទម្លាយឲ្យដឹងថា គឺជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះម្នាក់ ដោយលោកមានក្រុមហ៊ុនជាច្រើននៅក្នុងដៃដូចជា ក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ រៀលធី ដែលរកស៊ី លើគម្រោងឡូតិ៍ និង ផ្ទះល្វែង។ ឃុន សឿ គ្រុប ខូអិលធីឌី និង ក្រុមហ៊ុនសាងសង់ យូនីប៊ីល ខនស្រ្តាក់សិន ដែលទទួលម៉ៅការសាងសង់នៅគម្រោងអាគារគ្រប់ប្រភេទ។ ក្រៅពីក្រុមហ៊ុនទាំង២នេះ តាមប្រភពដដែលបានទម្លាយថា លោកឧកញ៉ា នៅមានមុខជំនួញជាច្រើនទៀត ផងដែរ។

ក្រៅពីជំនាញខាងរកស៊ី លោក ឧកញ៉ា ដែលមានកំណើតនៅក្នុងរាជធានីភ្នំពេញរូបនេះ ក៏ជាថ្នាក់ដឹកនាំម្នាក់ដែលមានជំនាញគ្រប់គ្រងមនុស្ស ធ្វើឲ្យបុគ្គលិកគោរពស្រលាញ់លោកជាខ្លាំង ។ ទន្ទឹមនោះដែរ លោកឧកញ៉ា ក៏ធ្លាប់បានជួយដល់សង្គមជាច្រើនកន្លងមកដែរទើបនាំឲ្យលោកត្រូវបានព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា ឧកញ៉ា បែបនេះ៕








