ស្របពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ និងប្រជាពលរដ្ឋអបអរសាទរទិវាវប្បធម៌ ៣មីនា លើកទី២៣ ឆ្នាំ២០២១ ស្រាប់តែលោកឧកញ៉ា ស្រី ចាន់ថន ចេញមកប្រកាសលើទំព័រហ្វេសបុកនៅរសៀលនេះ ថា ដោយសារតែកើតមានកូវីដ១៩ ទើបមិនអាចឲ្យលោក និងក្រុមការងារខកខានត្រៀមរៀបចំកម្មវិធី រត់ដើម្បីវប្បធម៌ ពិតជាមានការសោកស្តាយណាស់។

យុវជន ក្រុមការងារល្ខោនខោល ហ្វូណន ដឹកនាំដោយ លោកឧកញ៉ា ស្រី ចាន់ថន ម្ចាស់ក្រុមហ៊ុន Jet Group និងជាប្រធានកិត្តិយស រួមទាំងលោក សាយ កញ្ញា ពេជ្រ ចរណៃ ក្រុមល្បុកតោ ជ័យតេជះ បានត្រៀមរៀបចំកម្មវិធី រត់ដើម្បីវប្បធម៌ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ ដោយគ្រោងរត់ពីវត្តភ្នំ ឆ្ពោះទៅកាន់ទឹកដីសួនកម្សាន្តជេត៍ហ្គាដិន ស្កាយលែន 7NG ឃុំវិហាសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានមនុស្សចូលរួមប្រមាណ ៥០០ទៅ១០០០នាក់។

លោកឧកញ៉ា ស្រី ចាន់ថន បានថ្លែងថា ដោយសារតែកើតមានព្រឹត្តិការណ៍កូវីដ ២០កុម្ភៈនេះ បានធ្វើអោយកម្មវិធីរត់ នេះមិនអាចប្រព្រឹត្តទៅបាន។ ខ្ញុំ និងក្រុមការងារ ពិតជាមានការសោកស្តាយណាស់សម្រាប់ការអាក់ខាននេះ។

លោកថាខ្ញុំសន្យា នៅតែបន្តត្រៀមរៀបចំកម្មវិធីនេះនៅពេលក្រោយទៀត ដើម្បីរំលឹកដល់វប្បធម៍ជាតិដ៏ថ្លៃថ្លានៃពង្សសវតាជាតិខ្មែរយើង ក្រោមដំបូលសន្តិភាពនេះ។ ក្រុមការងារយើងខ្ញុំ សន្យានឹងព្យាយាម គៀងគរ និងបំផុសបំផុល ក្នុងយុទ្ធនាការ វប្បធម៍ជាតិអោយកាន់តែមានភាពរស់រវើក និងទទួលស្គាល់ដោយបងប្អូន គ្រប់ស្រទាប់វណ្ណះ ទាំងក្នុងស្រុក និងអន្តរជាតិ។

លោកបានបញ្ជាក់ថា យើងខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីលើកក្រោយ នឹងមានការចូលរួមគាំទ្រពីបងប្អូនគ្រប់ៗគ្មា រួមជាមួយ បងប្អូនសិល្បករ អ្នកស្រលាញ់វប្បធម៍ អ្នកឧបត្ថម្ភ អាជ្ញាធរ រាជរដ្ឋាភិបាល ក្នុងន័យលើកដំកើនវប្បធម៍ជាតយើង ក្រោមដំបូលសន្តិភាព៕




រូបភាព៖ ទំព័រហ្វេសបុក ឧកញ៉ា ស្រី ចាន់ថន