ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា ឧកញ៉ា ជូន លោក ថាច់ សុខវិជ័យ។ នេះបើតាមកាលបរិច្ឆេទនៃព្រះរាជក្រឹត្យចុះកាលពីថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២១។

ការសព្វព្រះទ័យ ព្រះរាជប្រទានគោរមងារ ជា ឧកញ៉ា ដល់លោក ថាច់ សុខវិជ័យ ដោយសារតែកន្លងមក លោកឧកញ៉ា តែងតែបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពមនុស្សធម៌ ជួយអ្នកខ្វះខាតក្នុងជីវភាព និងការងារសង្គមជាហូរហែ អស់រយៈពេលជាយូរមកហើយ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ក្រុមការងារ Oknha News យើងខ្ញុំសូមសម្ដែងនូវអំណរសាទរឥតឧបមា និងសូមគោរពជូនពរ លោកឧកញ៉ា ថាច់ សុខវិជ័យ និងភរិយា ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ សូមជួបតែសេចក្ដីសុខសុភមង្គល សុខភាពល្អបរិបូរណ៍ ប្រាជ្ញាភ្លឺថ្លា អាយុយឺនយូរ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

