អ្នកឧកញ៉ា គិត ម៉េង៖ ការរីករាលដាលជំងឺ​កូវីដ​១៩​ បានផ្ដល់ឲ្យយើងទាំងបញ្ហាប្រឈម និងឱកាសផ្សេងៗជាច្រើន

ជុំវិញ​ឧកញ៉ា

មហាសេដ្ឋីពហុវិស័យ និងជា អាយដុល របស់ប្រជាជនខ្មែរអ្នកស្រឡាញ់ភាពជាសហគ្រិន អ្នកឧកញ៉ា គិត ម៉េង បានថ្លែងឲ្យដឹងថា ការរីករាលដាលជំងឺ​កូវីដ​-១៩​ បានផ្ដល់ឲ្យយើងទាំងបញ្ហាប្រឈម និងឱកាសផ្សេងៗជាច្រើន។ ប៉ុន្តែ ការប្រព្រឹត្តអំពើល្អរបស់យើងអាច​ជួយ​រំលែក​ទុក្ខលំបាកទាំងនេះបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 1 person, standing, sitting and indoor

បើតាមអ្នកឧកញ៉ា ការឆ្លើយតបយ៉ាងឆាប់រហ័ស និងវិធានការដ៏តឹងរ៉ឹង និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ គឺជាអំពើដ៏ល្អមួយ។ លោកថា ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​អស់​ពី​ចិត្ត​របស់​ក្រុម​គ្រូពេទ្យក្នុង​ការ​ជួយ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ ក៏​ដូច​ជាការផ្ដល់ជំនួយ​ក្នុងស្រុកនិង​អន្តរជាតិ និងការចូលរួមអនុវត្តវិធានការការពារសុខភាពនិងសុវត្ថិភាពរបស់សហគ្រាសឯកជននានា ព្រមទាំង​ការជួយគ្នាទៅវិញទៅមក​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ ក្រោម​រូបភាព​ជា​ការគាំទ្រ​ផ្នែក​ស្មារតី​និង​ហិរញ្ញវត្ថុ គឺសុទ្ធតែជាសម្មាន​ចិត្ត​​ដ៏ប្រពៃ ដែលរួមចំណែកយ៉ាងខ្លាំងដល់ការគ្រប់គ្រងជំងឺរាតត្បាតនេះប្រកបដោយប្រសិទ្ធភាព។

អ្នកឧកញ៉ាបានបញ្ជាក់ថា អ្នកដែលបានពាក់ម៉ាស់ការពារ អនុវត្តការលាងសម្អាតដៃ រក្សាចម្ងាយពីគ្នា និងអនុវត្តការរស់នៅដាច់ដោយឡែក តាមវិធានការដែលបានកំណត់ គឺចាត់ទុកជាអំពើល្អមួយក្នុងការការពារអ្នកនៅជុំវិញខ្លួន។ សូម​យើងបន្ត​ធ្វើ​អំពើ​ល្អ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​និង​សូម​ជូន​ពរ​ឲ្យ​អ្នកទាំងអស់គ្នាទទួល​បាន​សុខ​សុវត្ថិភាព​។

May be an image of 1 person, standing, suit and indoor

គួរជម្រាបផងថា ការរកឃើញនៅថ្ងៃនេះ មានករណីវិជ្ជមានកូវីដ១៩ ច្រើននៅខេត្តក្រុងចំនួនបី គឺរាជធានីភ្នំពេញ រកឃើញ១៥ករណី លើបុរសស្ត្រីខ្មែរ និងចិន ខេត្តកណ្តាល ១ករណី លើបុរសជនជាតិឥណ្ឌូនេស៊ីនៅស្រុកកោះធំ ខេត្តព្រះសីហនុ៥ករណី និងខេត្តកោះកុង ២ករណី នៅលើបុរសជនជាតចិនម្នាក់និងសិង្ហបុរីម្នាក់។

គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី៥ខែមីនានេះករណីឆ្លងនៅកម្ពុជាបានកើនឡើងដល់ជិត១ពាន់នាក់ ដែលមានអ្នកជាសះស្បើយជិត៥រយនាក់និងអ្នកកំពុងសម្រាកព្យាបាលចំនួន៤៤២នាក់ខណៈករណីឆ្លងថ្មី២៣នាក់៕