ថ្ងៃទី០៥ ខែមីនា ២០២១ គឺជាខួបកំណើតរបស់ លោកឧកញ៉ានួន រិទ្ធីជាអគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal (KFA) គេសង្កេតឃើញមានបងប្អូន ជាពិសេសមិត្តភ័ក្តិស្និតស្នាលរបស់លោក មានងារជាឧកញ៉ាៗដូចគ្នា ចេញមុខមកបង្ហោះសារជូនពរ ជាអក្សរ និងជាកម្រងរូបភាពចាស់ៗពីមុនៗផងហូរហែពេញព្រាបលើបណ្ដាញសង្គមរបស់លោក។
លោកឧកញ៉ា នួន រិទ្ធី ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញឆ្នើមមួយរូបក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា និងបានបោះទុនវិនិយោគខ្ទង់លានដុល្លារអភិវឌ្ឍន៍លើគម្រោងសាងសង់លំនៅស្ថានជូនលក់ជូនប្រជាពលរដ្ឋ។
ក្រុមហ៊ុន Khmer Foundation Appraisal របស់លោកឧកញ៉ា គឺជាក្រុមហ៊ុនជំនាញខាងវាយតម្លៃអចលនទ្រព្យដ៏គួរឱ្យទុកចិត្ត។ ក្រៅពីនេះ ក្រុមហ៊ុន KFA ក៏មានផ្តល់សេវាកម្មខាងសិក្សាគម្រោងប្លង់ ឌីសាញ ការសិក្សាពីគំរោងនៃការវិនិយោគ សាងសង់ ផ្តល់ជាទីប្រឹក្សា និងដៃគូវិនិយោគ ព្រមទាំងផ្តល់សេវាកម្មទិញលក់ជួលអចលវត្ថុផងដែរ។
ដោយសារតែទទួលជោគជ័យខ្លាំង ទើបកាលពីឆ្នាំ២០១៨ កន្លងទៅ លោកឧកញ៉ា នួន រិទ្ធី ទទួលបានពានចំនួនពីរ ក្នុងកម្មវិធី Cambodia Real Estate Awards ក្រោមការចូលរួមវាយតម្លៃពីសមាគមន៍អ្នកវាយតម្លៃអចលនវត្ថុកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕