ទិវាអន្តរជាតិនារី ៨មីនា ត្រូវបានពិភពលោកធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់ស្រ្តីក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា ។ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែររួមទាំងស្ត្រីផងដែរ គឺបានកើតមានសារជាថ្មីឡើងវិញក្រោយពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ។
ក្រៅពីថ្នាក់ដឹកនាំ មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានបង្ហោះសារជូនពរ ភរិយា មិត្តភក្រ័្ត ព្រោងព្រាតលើបណ្តាញសង្គមដោយភ្ជាប់ជាមួយរូបអានុស្សាវរីយ៍ផ្អែមល្ហែនាពេលកន្លងមក។ ឧកញ៉ាអចលនទ្រព្យល្បីៗ ៤រូប បានផ្ញើសារជូនពរស្ត្រីដែលជាទីស្រឡាញ់ក្នុងថ្ងៃទិវាអន្តរជាតិ ៨មីនា។
អ្នកឧកញ៉ា ឡេង ណាវ៉ត្រា
មហាសេដ្ឋីអចលនទ្រព្យដែលកំពុងក្តោបមុខជំនួញជោគជ័យជាច្រើននៅក្នុងដៃ ឡេង ណាវ៉ត្រា បានឲ្យដឹងតាមទំព័រហ្វេសបុកថា “ថ្ងៃនេះជាថ្ងៃ ៨មីនា ហើយក៏ជាថ្ងៃដែលខ្ញុំឱ្យរបស់គាត់ជាលើកដំបូង គឺសៀវភៅមួយក្បាលតម្លៃ ៣៥០០រៀល សៀវភៅនោះគាត់រក្សាមកដល់ថ្ងៃនេះ”។
អ្នកឧកញ៉ាបន្ថែមថា ខ្ញុំពូកែតែងសេចក្ដីគួសមដែ ខ្ញុំសរសេសំបុត្របន្លំអោយគាត់ សំបុត្រនោះគាត់អានហើយគាត់ចាប់ផ្តើមមានចិត្តមកលើខ្ញុំ។ តើបងប្អូនណាខ្លះធ្លាប់សរសេរសំបុត្រទាក់ទងស្នេហារ?
លោកឧកញ៉ា ផន វណ្ណិត
អ្នកជំនួញក្នុងវិស័យអចលនទ្រព្យល្បីឈ្មោះបោះសំឡេង និងជាស្ថាបនិកក្រុមហ៊ុនរាជសន្តុសិត ឧកញ៉ា ផន វណ្ណិត ក៍បានផ្ញើរសារជូនឧត្តមភរិយាលោកថា “រីករាយទិវា ៨មីនា ជូនពរអូន និងកូនមានសុខភាពល្អ”។
ឧកញ៉ា យ៉ន សេងហាន
លោកឧកញ៉ា និងបុគ្គលិកក្រុមហ៊ុន សេងហាន បានផ្ញើសារជូនពរឧត្តមភរិយាក្នុងឱកាសទិវានារីអន្តរជាតិ ៨មីនា “សូមប្រសិទ្ធពរជ័យដល់លោកជំទាវ មៃ សុម៉ាលី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ”។
លោកឧកញ៉ា យ៉ន សេងហាន ដែលត្រូវបានគេស្គាល់ថា ជាអគ្គនាយកក្រុមហ៊ុនអវលនទ្រព្យសេងហានបានបន្តថា “អបអរសាទរ ប្អូនស្រី ដែលស្វាមីបានដូរឡានថ្មីក្នុងថ្ងៃបុណ្យសិទ្ឋិនារី៨មិនាបងក៏សូម ជូនពរប្អូនស្រីក្នុងឱកាសបុណ្យសិទ្ឋិនារីនេះ មានសុខភាពល្អ សម្រស់ស្រស់ស្អាត មានសុភមង្គលក្នុងគ្រួសារ និងជោគជ័យក្នុងអាជីវកម្ម”។
គេហទំព័រឧកញ៉ាញូស៍ ចូលរួមអបអរសាទរទិវានារីអន្តរជាតិ ៨មីនា សូមឲ្យស្ត្រីទូទាំងពិភពលោកមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចតរៀងទៅ៕