ក្រោយផ្ទុះព្រឹឹត្តិការណ៍សហគមន៍ ២០កុម្ភះ បានរីករាលដាលដោយគិតត្រឹមម៉ោង ៧ ០០ នាទីព្រឹកថ្ងៃ ១០ មីនា ២០២១នេះ មានការរកឃើញអ្នកឆ្លងថ្មីរហូតដល់ ៦៤ នាក់។ អ្នកឆ្លងថ្មី ៦៤ នាក់ ជាការរកឃើញច្រើនបំផុតមិនធ្លាប់មាន។ លោកឧកញ៉ា ស្រី ចាន់ថន ចេញមកបង្ហោះសារកោតសរសើរថ្នាក់ដឹកនាំ និង បងប្អូនក្រុមគ្រូពេទ្យ អាជ្ញាធរដែនដីគ្រប់មូលដ្ថាន ដែលព្យាយាមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ។

លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយក្រុមហ៊ុន JET GROUP និងជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះមួយរូប បានថ្លែងនៅព្រឹកនេះថា ក្នុងនាមខ្ញុំបាទ ជាប្រជាពលរដ្ធខ្មែរមួយរូបសូមកោតសរសើរ និងអគុណយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បងប្អូនក្រុមគ្រូពេទ្យ អាជ្ញាធរដែនដីគ្រប់មូលដ្ថាន ដែលព្យាយាមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីត១៩ដ៏កាចសាហាវនេះ។

លោកបានបន្តថា ដូច្នេះ សូមពុកម៉ែ បងប្អូនទាំងអស់គ្នា ប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត និងអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ស្តីពីវិធានការ ការពារជម្ងឺឆ្លងកូវីដ-១៩(Covid-19) ៣ការពារ និង៣កុំ ដូចខាងក្រោម÷
ក. ៣ការពារ
១.ពាក់ម៉ាស់
២.លាងដៃ
៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាត
សុវត្ថិភាពបុគ្គល (ចាប់ពី១ម៉ែត្រកន្លះទ្បើងទៅ)
ខ- «៣កុំ»
១.កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល
២.កុំទៅកន្លែងមនុស្សច្រើនកុះករ
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នាជាដើម៕












