នៅថ្ងៃនេះសកម្មភាពការជួយបរិច្ចាកថិវការបស់ឧកញ៉ាធំៗបានជាង ១៦ លានដុល្លារ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលលើការប្រយុទ្ធកូវីដ១៩។
ឧកញ៉ាធំៗទាំងនោះមាន៖
1/ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ចំនួន៣លានដុល្លារ
2/ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ ចំនួន ៣លានដុល្លារ
3/ ឧកញ៉ា ឡេង ប្រុស បងប្រុសបង្កើតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ វ៉ន សុមេតា, លោកឧកញ៉ា ឡេង និមល និងលោកជំទាវ រឿន ស្រីពេជ្រ និងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ប្រធានក្រុមហ៊ុន GSM Leng Navatra Cosmetics សរុបចំនួន ៣ ម៉ឺនដុល្លារ
4/ ក្រុមហ៊ុន ជីបម៉ុង ចំនួន ៣លានដុល្លារ
5/ ឧកញ៉ាចំនួន៣រូបរួមមាន ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ, ឧកញ៉ា លឹម រស់ និងឧកញ៉ា លឹម ប៊ុនសួរ ចំនួន ១លានដុល្លារ
6/ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីចំនួន ៣ លានដុល្លារ
7/ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចំនួន ៣ លានដុល្លារ
8/ ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា ចំនួន ១ម៉ឺនដុល្លារ