ក្រោយមានព៍ត៌មានចុះផ្សាយពីមរណភាពរបស់អ្នកជំងឺឆ្លងកូវីដ១៩ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពបានស្លាប់ដោយសារជំងឺកូវីដ-១៩ លោកឧកញ៉ារកសុីវិស័យអចលនទ្រព្យវ័យក្មេង ២រូប បានចូលរួបរិច្ចាគថវិកាចំនួន ១៤០,០០០០ (មួយលានបួនសែន) រៀល។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
១/ អនុប្រធានសមាគនអ្នកអភិវឌ្ឍន៍ដីឡូតិ៍នៅកម្ពុជា លោកឧកញ៉ា ផន វណ្ណិត បានចូលរួមបរិច្ចាគចំនួន ១ លានរៀល

២/ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អចលនទ្រព្យ ឃុន សឿ រៀលធី លោកឧកញ៉ា សឿ សុវណ្ណ ក៍បានចូលរួមនូវថវិកាចំនួន ៤០ម៉ឺនរៀល។

សូមជម្រាបថា ការស្លាប់អ្នកជំងឺកូវីដ១៩នេះគឺជាករណីទី១ហើយនៅប្រទេសកម្ពុជា ក្នុងចំណោមអ្នកជំងឺសរុបចំនួន១,២២៥នាក់៕