ទឹកប្រាក់សុទ្ធចំនួន ៣លានដុល្លារអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកចេញពីធនាគារក្ដៅៗបរិច្ចាគជួយរដ្ឋាភិបាលទប់ស្កាត់កូវីដ១៩

ជុំវិញ​ឧកញ៉ា

ក្រដាសប្រាក់១០០ដុល្លារសុទ្ធ ចងបាច់ៗរួចរាល់ជាច្រើនដុំ តម្រៀបយ៉ាងមានរបៀបរៀបរយ ត្រូវបានអ្នកឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ត្រា ស៊ីញ៉េដកពីធនាគារ ដើម្បីប្រគល់ជូនទៅរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩នៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងន័យខ្លាចរអែងចិត្ត បារម្ភក្រែងរូបភាពរបស់ខ្លួន ជាមួយគំនរលុយ ៣លានដុល្លារ ដែលទើបដកពីគណនីយធនាគារ ធ្វើឱ្យប៉ះពាល់អារម្មណ៍បងប្អូនប្រជាពលរដ្ឋក្នុងស្ថានភាពដ៏លំបាកកូវីដ១៩ អ្នកឧកញ៉ាចិត្តធម៌វ័យក្មេងរូបនេះ ក៏បានបង្ហោះសារយ៉ាងដូច្នេះថា៖ «ថវិកា3លានដុល្លារនេះខ្ញុំ និងភរិយាខ្ញុំ បានបរិច្ចាគដើម្បីទប់ស្កាត់ជំងឺCovid19 ហើយក៏សុំទោសផង បើការថតរូបនេះប៉ះពាល់អារម្មណ៍បងប្អូនទាំងអស់គ្នា ព្រោះខ្ញុំចង់មានអនុស្សាវរីយ៍ និងការចងចាំ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានឧបត្ថម្ភថវិកាចំនួន ៣លានដុល្លារផងដែរ ក្នុងការចូលរួមជួយរាជរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ទុកចាក់ជូនប្រជាជនកម្ពុជា។ លើកទី២នេះ អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បានបន្តឧបត្ថម្ភកញ្ចប់ថវិកាសប្បុរធម៌លើកទី២ ចំនួន៣លានដុល្លារទៀត ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលព្រឹត្តិការណ៍សហគមន៍កូវីដ១៩ ដូច្នេះទឹកប្រាក់សរុបទាំង២លើក ដែលអ្នកឧកញ៉ាវ័យក្មេងរូបនេះ បានបរិច្ចាគមានចំនួនរហូតដល់ ៦លានដុល្លារសហរដ្ឋអាមេរិច៕