ក្រសួងសុខាភិបាល នៅថ្ងៃច័ន្ទនេះ បានប្រកាសករណីឃើញអ្នកឆ្លងសរុប ចំនួន ១៣២៥ នាក់ គិតត្រឹមថ្ងៃទី ១៥ មីនានេះ និងជាសះស្បើយចំនួន ៧៣០ នាក់ ដែលក្នុងនោះ អ្នកជាសះស្បើយថ្មីចំនួន ៨៣ នាក់ ជាករណីជាច្រើនបំផុតមិនធ្លាប់មានត្រឹមតែរយៈពេល មួយថ្ងៃនៅកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង នៅរសៀលនេះបានថ្លែងសរសើរថ្នាក់ដឹកនាំក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍ ២០កុម្ភះ។ លើទំព័រហ្វេសបុកនៅមុននេះបន្តិចលោកសរសេរសារចាក់ដោតថា ” ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវថ្នាក់ដឹកនាំដ៏អស្ចារ្យជាច្រើនដែលបានចូលរួមសកម្មភាព និងបានចាត់វិធានការដ៏គួរឲ្យស្ងើចសរសើរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមការទទួលខុសត្រូវរៀងៗខ្លួន”។ លោកថា ភាពជាអ្នកដឹកនាំនេះបានឆ្លុះបញ្ចាំងពីភាពរហ័សរហួន និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការគ្រប់គ្រងស្ថានការណ៍រីករាលដាល ស្របពេលដែលសម្ដេចតេជោកំពុងលើកស្ទួយសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា។

អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ ក៏សូមគោរពដល់ថ្នាក់ដឹកនាំទាំងអស់របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ចំពោះកិច្ចប្រឹងប្រែងឥតឈប់ឈរក្នុងការការពារសុវត្ថិភាពបុគ្គលិក អតិថិជន ក៏ដូចជារក្សាកន្លែងការងារឱ្យមានសុវត្ថិភាពបំផុត។
អ្នកឧកញ៉ាបានថ្លែងបញ្ជាក់ថា ខ្ញុំពិតជាមានមោទនភាពចំពោះសមាជិកទាំងអស់នៃក្រុមគ្រួសារ រ៉ូយ៉ាល់ គ្រុប ដែលខិតខំធ្វើតាមវិធានការការពារសុខភាព និងសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ក៏ដូចជាបានចូលរួមថែរក្សាសុវត្ថិភាពរៀងៗខ្លួន៕