ក្នុងស្ថានភាពសេដ្ឋកិច្ចនៃបរិបទជំងឺកូវី១៩ ដែលមិនទាន់សាបរលាបទៅណាឆ្ងាយផុតពីប្រទេសកម្ពុជា អាជីវកម្ម និងមុខរបរមួយចំនួន ចង់ ឬមិនចង់ តែងតែទទួលរងនូវផលប៉ះពាល់ ឬស្ងាត់អតិថិជនមកគាំទ្រ។ យ៉ាងណាមិញ បញ្ហានេះហាក់មិនទាន់ជះឥទ្ធិពលខ្លាំង ដល់អាជីវកម្មទិញលក់រថយន្ត របស់លោក ឧកញ៉ា ប៊ុន រតនា (សេម) ឡើយ ត្បិតសហគ្រិនវ័យក្មេងដ៏ល្បីល្បាញក្នុងវិស័យទិញលក់រថយន្តមួយនេះ ឈរជើងបានយ៉ាងល្អ និងលក់រថយន្តដាច់ជាហូរហែមិនដែលចេះដាច់ភ្ញៀវឡើយ។



តើឧកញ៉ា ប៊ុន រតនា មានយុទ្ធសាស្ត្រទីផ្សារអ្វីពិសេស បានជាក្នុងស្ថានភាពកូវីដដូច្នេះហើយ នៅតែអាចឆក់យកបេះដូងអតិថិជនមកទិញលក់រថយន្តមិនលស់ថ្ងៃ?

ឆ្លើយប្រាប់ក្រុមការងារ Oknha News ដោយមិនលាក់លៀម លោកឧកញ៉ា ប៊ុន រតនា បានបញ្ជាក់ថា៖ «គុណតម្លៃ ភាពស្មោះត្រង់ និងសេវាកម្មល្អ ជាហេតុផលសំខាន់ ដែលធ្វើឱ្យអតិថិជនរបស់ឃ្លាំងទិញលក់រថយន្ត S-Auto អញ្ជើញមកគាំទ្ររហូតមក»។ ក្រៅពីលក់រថយន្តដែលមានគុណភាពខ្ពស់ជូនអតិថិជនប្រើប្រាស់ហើយ S-Auto របស់លោក ក៏ថែមទាំងមានសេវាកម្មជួយជួសជុល និងប្រឹក្សាយោបល់ពីរថយន្ត ពេលអតិថិជនត្រូវការ ឬជួបបញ្ហាថែមទៀតផង នេះហើយជាគុណតម្លៃ និងយុទ្ធសាស្ត្រទីផ្សារ ដែលធ្វើឱ្យអតិថិជននឹកឃើញដល់ឃ្លាំងទិញលក់រថយន្ត S-Auto មុនគេ។ លោកឧកញ៉ា ពន្យល់បន្ថែម។



គួរបញ្ជាក់ថា ឃ្លាំងលក់រថយន្ត S-Auto ទិញលក់រថយន្ត ជាឃ្លាំងរថយន្តដ៏ឈានមុខ និងលេចធ្លោមួយ ក្នុងរាជធានីភ្នំពេញ ដែលមានលោក ឧកញ៉ា ប៊ុន រតនា ហៅ សេម ជាស្ថាបនិក និងអ្នកគ្រប់គ្រងផ្ទាល់។ បច្ចុប្បន្ន S-Auto កំពុងតែធ្វើប្រូម៉ូសិនឈុតធំ ជាច្រើនទៅតាមសំណូមពររបស់អតិថិជនខ្លួន។ ចង់ជ្រាបច្បាស់ថា ឃ្លាំងទិញលក់រថយន្តដ៏ល្បីល្បាញមួយនេះ មានបន្ថែមនូវប្រូម៉ូសិនអ្វីខ្លះ ជូនអតិថិជន កុំភ្លេចតាមដានលើផេកហ្វេសប៊ុក S-Auto ទិញលក់រថយន្ត ឬតាមអាស័យដ្ឋានផ្ទាល់នៅ ផ្ទះលេខ244 នៅតាមបណ្តោយផ្លូវជាសុផារ៉ា ចំងាយ 500ម៉ែតពីរង្វង់មូលខេមកូខាងឆ្វេងដៃការាសសាំងភីធីធី៕

