មហាសេដ្ឋីកសិកម្ម ម៉ុង ឫទ្ធី បានរំលឹកអានុស្សាវរីយ៍ក្នុងចាប់ផ្តើមបោះទុនវិនិយោគដំណាំងដូងប្រេងដែលមានតម្លៃរាប់សិបលានដុល្លារលើទឹកដីខេត្តព្រះសីហនុ ជាកន្លែងដែលលោកសាងកិក្តិយសកេរ្តិ៍ឈ្មោះក្មុងមុខជំនួញល្បីល្បាញមកដល់សព្វថ្ងៃ។

ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុនដំណាំដូងប្រេងកម្ពុជា បានចាប់ផ្តើមកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៩៧ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបេីកសម្ពោធដាំដេីមដូងប្រេងជាលេីកដំបូង នៅលើទឹកដីខេត្តព្រះសីហនុ បេីគិតមកដល់ពេលនេះ មានអាយុកាល២៤ឆ្នាំ។

លោកឧកញ៉ា ម៉ុង ឫទ្ធី បានថ្លែងថា ក្រុមហ៊ុនបានចំណាយទុនវិនិយោគអស់ប្រមាណជាជាង ១០០លានដុល្លារអាមេរិក កុំថាឡេីយទទួលបានប្រាក់ចំណេញ សូម្បីតែដេីមទុនវិនិយោគក៏នៅមិនទាន់បានទទួលមកវិញផង ក្នុងរយៈពេល២៤ឆ្នាំនេះ។ លោកថា ខ្ញុំត្រូវឆ្លងកាត់សង្គ្រាម ផ្គររន្ទះ រហូតមកដល់ពេលនេះក៏នៅតែមានជនខិលខូចមករំលោភយកដីធ្លីថែមទៀតផង។

២៤ឆ្នាំកន្លងទៅ លោកទទួលបានតែសំរាម ដែលត្រូវបោសសំអាត បន្ទាប់ពីក្រុមអ្នកទេសចរណ៍ ក្រាលកន្ទេលកអង្គុយហើយត្រឡប់ទៅវិញ ទាំងមិនបានជួយវ៉ិចខ្ចប់ទុកដាក់ត្រឹមត្រូវ។ ឆ្លងកាត់រយៈពេល២៤ឆ្នាំនេះ ជនបរទេសដែលបាននាំគ្នាមកបោះទុនវិនិយោគរួមគ្នាជាមួយលោក និងអ្នកបច្ចេកទេសមួយចំនួន ក៏បានបាត់បង់ជីវិតជាបណ្ដើរៗអស់ទៅហេីយដែល ខណៈអ្នកនៅរស់រានមានជីវិតក៏មានវ័យកាន់តែចំណាស់អស់ទៅហេីយ។

លោកឧកញ៉ាបន្តថា បេីតាមការប៉ាន់ស្មានមេីលទៅរហូតដល់ថ្ងៃអវស្សាន្តនៃជីវិតរបស់ខ្ញុំនិងដៃគូរបរទេសទៅទៀត ក៏នៅតែមិនទទួលបានប្រាក់ថ្លៃដេីមទុនវិនិយោគនេះមកវិញដែល។ ប្រហែលជាអាចទទួលបានតែកាដូសំរាមដែលក្រុមអ្នកទេសចរណ៍ អសីលធម៌មុខដដែលៗ តែងតែយកមកបោះចោលនៅទីនេះតែប៉ុណ្ណឹងទេមេីលទៅ ។

លោកឧកញ៉ា ម៉ុង ឫទ្ធី បានគួសបញ្ជាក់ថា បេីបងប្អូនពិតជាមានបេះដូងមែនសូមមេីលរូបភាពនេះហេីយពិចារណាផងទៅ ថាតេីប្រមុខរាជរដ្ឋាភិបាលយេីងលោកខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ជាមួយនិងអ្វីៗគ្រប់បែបយ៉ាង រួមជាមួយរូបខ្ញុំ ព្រមទាំងក្រុមអ្នកវិនិយោគទុនបរទេស បុគ្គលិក កម្មករ ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទេីបទទួលបានសមិទ្ធផលដ៏ថ្មីត្រចះត្រចង់មួយនេះ។

លោកឧកញ៉ាបានផ្តាំថា បេីបងប្អូនមិនស្រឡាញ់ខ្លួន និងក្រុមគ្រួសារខ្លួនឯងទេ គួរតែទុកកិត្តិយសអោយជាតិខ្មែរ ថ្នាក់ដឹកនាំខ្មែរ រួមជាមួយនិងប្រជាពលរដ្ឋខ្មែរយេីងផង។ ត្រូវសន្យាខ្លួនឯងថា ចាប់ពីថ្ងែនេះតទៅឈប់ចោលសំរាមនៅក្នុងចំម្ការដូងប្រេងទៀតហេីយ៕











