យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ឯកឧត្ដមបណ្ឌិត ម៉ុង ឬទ្ធី បានឲ្យក្រុមការងាររបស់លោក យកថវិកាមួយចំនួន យកទៅអោយលោកឧកញ៉ា ស៊ឹម វណ្ណា ដើម្បីជួយសម្រាលទុក្ខលំបាកបានមួយគ្រា។
ឯកឧត្ដមបណ្ឌិត ម៉ុង ឬទ្ធី បានសរសេរប្រាប់ឱ្យដឹងថា៖”វេលាម៉ោងបីរសៀលថ្ងៃចន្ទទី២៩ ខែកក្កដា ឆ្នាំ២០១៩ ខ្ញុំបានអោយក្រុមការងារទៅ
ស្វែងរកទីតាំងស្នាក់អាស្រ័យរបស់លោក ឧកញ៉ា ស៊ឹម វណ្ណា ដើម្បីនាំយកថវិការទៅជួយសម្រាលទុក្ខលំបាកបានមួយគ្រាសិន និងស្វែងរកការពិតនៃជីវិតចុងក្រោយរបស់គាត់ផងដែរ បើតាមការសាកសួរប្រជាជនដែលរស់នៅជិតខាងគាត់បានអោយដឹងថា រយៈពេលជិត៥ឆ្នាំកន្លងទៅហើយគាត់រស់នៅឯកកោតែម្នាក់ឯងលើផ្ទះជួលនេះមិនដែលបានឃើញចេញទៅណាមកណាទេ ព្រោះថាជណ្ដើរដែកនេះសូម្បីតែមនុស្សជើងជាស្មាររឹងក៏ពិបាកឡើងចុះដែរ គាត់បែកមុខនេះមិនមែនគេវាយគាត់ទេ គឺកាន់ប៉ាន់តែដើដួលទេ ចំពោះដំណឹងថាគាត់ជាអ្នកញៀនល្បែងពីមុន មកក៏មិនដឹងដែរ តែមួយរយៈពេលដែលគាត់មកជួលផ្ទះនៅខាងលើនេះដូចជាមិនអាចទៅរួចទេ។
សូមបញ្ជាក់ថាកាលពីលោកស៊ឆម វណ្ណាមានមុខតំណែងជានាយកក្រុម ហ៊ុនចំការកៅស៊ូបឹងកេតក្នុងទសវត្សឆ្នាំ1990ខ្ញុំធ្លាប់បានធ្វើជំនួញកៅស៊ូជាមួយគាត់ និងឆ្នាំ1998ខ្ញុំបានវិនិយោគសាងសង់រោងចក្រកែច្នៃកៅស៊ូក្រែប ដែលមានកម្លាំងផលិតពីរតោនក្នុងមួយម៉ោងផងដែតែកាលណោះគាត់ចូលចិត្តតែផឹកស៊ី KTV ក្រោយមកឮគេថាគាត់លេងល្បែងស៊ីសងថែមមួយមុខទៀត“។