ទេសចរណ៍ពិភពលោកបាននិងកំពុងស្ថិតក្នុងដំណាក់កាលលូតលាស់យ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ បើទោះបីប្រទេសកម្ពុជា មិនទាន់បានបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងរីករាលដាលក៏ពិតមែន ក៏នៅតែមានអ្នកវិនិយោគក្នុងស្រុកមួយចំនួនកំពុងសម្ងំអភិវឌ្ឍន៍តំបន់ទេសចររបស់ខ្លួន ដើម្បីស្វាគមន៍អ្នកទេសចរទាំងឡាយមកពីគ្រប់ទិសទី។

តំបន់ទេសចរណ៍ដែលកំពុងពេញនិយមទេសភាពស្អាតបែបវប្បធម៌ ប្រពៃណី បានឆកយកបេះដូងយុវវ័យទៅទស្សនាហូរហែ ស្ថិតក្នុងខេត្តកណ្តាលមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ កំពុងបង្កើតគម្រោងអភិវឌ្ឍន៏ និងកន្លែងកម្សាន្តបែបធម្មជាតិរាបសិបកន្លែងបន្ថែមទៀត។

សួនកម្សាន្តស្កាយលែន Sky land Resort ស្ថិតក្រោមការបោះទុនវិនិយោគពីលោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយក្រុមហ៊ុន ជេតគ្រុប (Jet Group) និងជាអ្នកជំនួញដីធ្លីកំពុងមានឈ្មោះបោះសំឡេងមួយរូបនៅកម្ពុជា។

គិតមកដល់ពេលនេះលោកឧកញ៉ាបានបង្កើត និង អភិវឌ្ឍន៍ បន្ថែមកន្លែងសំរាប់ដើរទស្សនាកម្សាន្តនៅក្នុងសួនស្កាយលែនថ្មីៗជាច្រើន ដូចជា៖ អាងចិញ្ចឹមត្រី ភ្នំសិបនិមិត្ត រឺហៅថា ភ្នំខ្នងផ្សារ ដែលលោកមានគំនិតឆ្នៃប្រឌិត បង្កើតឡើងខ្លួនឯងផ្ទាល់ និងកន្លែងជាច្រើនទៀត នៅក្នុងសួនស្កាយលែន Sky land Resort ។

តំបន់អភិវឌ្ឍន៍ Sky land ជាកន្លែងទេសចរណ៍ដ៏មានសក្តានុពលមួយ សម្រាប់ខេត្តកណ្តាល និងតំបន់ដែលមានរោងចក្រធំៗជាច្រើន ព្រមទាំងមានកន្លែងលេងកំសាន្តទាំងបែបធម្មជាតិ និងបែបឆ្នៃប្រឌិតទំនើបផងដែរ។

សូមជម្រាបថា ការអភិវឌ្ឍ និងបង្កើតឡើងនៅកន្លែងមួយចំនួននៅក្នុងសួនស្កាយលែន និងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ ហើយកុំភ្លេចមកកម្សាន្តទាំងអស់គ្នា ដែលជិតរាជធានីភ្នំពេញ ស្ថិតក្នុងតំបន់ 7NG ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕






