អ្នកជំនួញវិស័យអចលនទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុន IQI Cambodia លោក ម៉ាន់ ច័ន្ទឌី ទទួលបានគោរមងារជាឧកញ៉ា ពីព្រះមហាក្សត្រ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក ម៉ាន់ ច័ន្ទឌី ត្រូវបានគេចាត់ថា ជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះមួយរូប ដោយលោកមានក្រុមហ៊ុនជាច្រើននៅក្នុងដៃ និងមានបទពិសោធន៍លើវិស័យអចលនទ្រព្យរាប់សិបឆ្នាំមកហើយ ព្រមទាំងម្ចាស់ស្នាដៃសៀវភៅ “គន្លឹះសំខាន់សម្រាប់ភ្នាក់ងារអចលនទ្រព្យ”។ មិនតែប៉ុណ្ណោះ លោកបានកាន់តួនាទីជាច្រើនផ្សេងទៀត ក្នុងវិស័យអចលនទ្រព្យដូចជា៖ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា, ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា និងជានិច្ចកាលតែងឃើញវត្តមានរបស់លោកចូលរួមចែករំលែកបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យដល់យុវជនជំនាន់ក្រោយ។

ជាដឹកនាំម្នាក់ដែលមានជំនាញគ្រប់គ្រងមនុស្ស ធ្វើឲ្យបុគ្គលិកគោរពស្រលាញ់ ចែករំលែក លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី ក៏ជាអគ្គនាយកក្រុមហ៊ុន IQI CAMBODIA ដែលជាផ្នែកមួយនៃក្រុមហ៊ុនIQI អន្ដរជាតិ មានទីតាំងនៅទូទាំងពិភពលោក ១៦ប្រទេស និងក្រុមហ៊ុន Premium Group ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន១០។

ទន្ទឹមនោះដែរ លោកឧកញ៉ា ក៏ធ្លាប់បានជួយដល់សង្គមជាច្រើនកន្លងមកដែរទើបជាហេតុនាំឲ្យជំនួញម្នាក់នេះ ត្រូវបានព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា ឧកញ៉ា៕
