ទាំងព្រឹកប្រលឹមអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ប្រកាសចែករំលែកបទពិសោធន៍ ដើម្បីការពារជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតចូលក្នុងសហគមន៍នៃប្រទេសកម្ពុជា វីធីនោះគឺងាយៗអនុវត្តដើម្បីអោយជីវិតស្រស់ថ្លៃបញ្ញាវ៉ៃឆ្លាត។

អ្នកឧកញ៉ាម្ចាស់បុរីឡេង ណាវ៉ាត្រា មានប្រសាសន៍ថា “គ្មានការជោគជ័យណាបានមកដោយងាយស្រួលនោះទេ”។ លោកបានចែករំលែកបទពិសោធន៍ ដល់បងប្អូនកុំភ្លេច ងើបពីព្រលឹមហាត់ប្រាណទាំងអស់គ្នា ហើយការពារឲ្យបានល្អដើម្បីប្រឆាំងនឹងជំងឺ Covid19 ។

អ្នកឧកញ៉ាបានបន្តថា មួយរយៈនេះខ្ញុំខឹងខ្លួនឯង គីឡូឡើងខ្លាំងខ្ញុំចង់ប្ដូរទម្លាប់តែប្ដូរមិនបាន ថ្ងៃមួយខ្ញុំសម្រេចចិត្តធ្វើបាបខ្លួនឯង គឺដើរពីភ្នំពេញទៅសៀមរាប ដល់កន្លែងណាដេកកន្លែងហ្នឹង។ ខ្ញុំដើរឡើងហើមជើង និងពងរលួយជើងឈឺជាខ្លាំង តែចង់ឈ្នះខ្លួនឯង ខ្ញុំខំនៅតែដើរទៅមុខ នៅពេលដល់គោលដៅខ្ញុំត្រលប់មកវិញពេលថ្លឹង ខ្ញុំឡើង2kgទៀត។ លោកថា ខ្ញុំពិតជាអស់សង្ឃឹម តែខ្ញុំមិនព្រមចុះចាញ់ គឺដើរលើម៉ាស៊ីនមួយថ្ងៃ2000កាឡូរី និងGymជារៀងរាល់ថ្ងៃ តែគីឡូនៅតែមិនស្រក។ ខ្ញុំក៏សម្រេចចិត្តឈប់ហូបបាយ គឺហូបតែផ្លែប៉មខៀវ និងទឹកស្ងោស្ពៃតិចៗខ្ញុំពិតជាពិបាកទ្រាំព្រោះឃ្លានបាយខ្លាំង ហើយរក្សាការហាត់ដដែលរហូតមកដល់ពេលនេះគីឡូរបស់ខ្ញុំគឺមិនស្រកសោះនៅដដែល ពេលថ្លឹងគឺឡើងប្រាំខាំទៀត។

អ្នកឧកញ៉ាបានសួថា តើមាននរណាដូចខ្ញុំអត់? តែខ្ញុំត្រូវខំបន្តទៀតដើម្បីយកឈ្នះខ្លួនឯងសូមបងប្អូនជួយផ្ដល់យោបល់ផង តើត្រូវធ្វើយ៉ាងណាបានស្រកលឿន។
សូមរម្លឹកថា អ្នកឧកញ៉ា ឡេង ណាវ៉ត្រា គឺជាកូនអ្នកខេត្តព្រៃវែងមានជីវភាពក្រខ្សត់ លោកក៏ស្វះស្វែងរកការងារធ្វើបន្តបន្ទាប់នៅក្នុងស្រុក ក្រោយមកលោកក៏បានបំពេញការងារជាពលករនៅប្រទេសកូរ៉េអស់ជាច្រើនឆ្នាំ។ ដោយក្តីសង្ឃឹម ជំនឿ និងឪកាសផ្តល់ឪ្យ លោកបានចាប់ផ្តើមបោះទុនវិនិយោគលើវិស័យអចលនទ្រព្យ រហូតបានធ្វើឲ្យក្លាយមហាសេដ្ឋីដ៍ឆាប់រហ័សក្នុងរយៈពេលខ្លី។ គិតមកដល់ពេលនេះអ្នកឧកញ៉ា ដឹកនាំ និងគ្រប់គ្រងជំនួញមុខជំនួញខ្លង់លានដុល្លារ។ ពេលខាងមុខអ្នកឧកញ៉ាគ្រោងបោះទុនវិនិយោគលើសំខាន់ៗដូចជា វិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យផលិតផលគ្រឿងសំអាងផងដែរ៕







