ក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal របស់លោកឧកញ៉ា នួន រិទ្ធី ជាអគ្គនាយក និងអ្នកជំនួញអចលនទ្រព្យដែលកំពុងមានឈ្មោះបោះសំឡេងមួយរូប បានរៀបចំពិធីអបអរសាទរខួប៦ឆ្នាំ និងការប្រកាសបើកលក់ជាផ្លូវការនៅបុរីកៀនស្វាយផាក ម្រោងលំនៅដ្ឋានបែបទំនើប ប្រកបដោយប្រណីតភាពគួរជាទីទាក់ទាញ ជាមួយនឹងតម្លៃក្រោម៦ម៉ឺនដុល្លារ។ គម្រោងនេះដែលស្ថិតនៅភូមិ ស្រែអំពិល ឃុំ ឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល តំបន់ជាយក្រុងកំពុងមានសក្ដានុពលខ្លាំង ក្រោមបោះទុនវិនិយោគ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុនអចលនទ្រព្យរបស់លោកផ្ទាល់ សរុបជាង ១០ លានដុល្លារ។

ការប្រកាសលក់ជាផ្លូវការនេះ ក្រុមហ៊ុនបានផ្តល់ជូនកាន់តែពិសេសអស្ចារ្យ ដោយទទួលបានផលចំណេញកាន់តែច្រើន ព្រមទាំងទទួលបានការបញ្ចុះតម្លៃភ្លាមៗ រួមជានិងសម្ភារៈតុបតែងលម្អស្អាតៗ ក៏ដូចជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលរៀបចំរួចជាស្រេចនៅក្នុងលំនៅដ្ឋានរួចហើយនោះ។ មិនតែប៉ុណ្ណោះថែមទាំងមានភាពងាយស្រួលក្នុងការក្លាយជា ម្ចាស់លំនៅដ្ឋានក្នុងបុរីមួយនេះ ដោយលោកអ្នកគ្រាន់តែបង់ត្រឹម ១០ភាគរយ លើកដំបូងហើយចូលរស់នៅបានយ៉ាងពេញសិទ្ធិតែម្តង។

អ្នកជំនាញអចលនទ្រព្យឧកញ៉ា នួន រិទ្ធី បានថ្លែងថា “លំនៅដ្ឋាននេះ គឺមានលក្ខណៈល្អប្រសើរក្នុងការរស់នៅ ដោយសារតែវាជាតំបន់កំពុងតែមានការអភិវឌ្ឍខ្លាំង។ ដោយឡែកចំពោះលំនៅដ្ឋាន ក៏ដូចជាបរិស្ថានជុំវិញ ក៏ត្រូវបានក្រុមហ៊ុនរៀបចំធ្វើឡើងគោរពតាមមាត្រដ្ឋានរបស់ក្រសួង ទាំងការរៀបចំធ្វើផ្លូវ ខាងក្នុងមានទំហំ៨ម៉ែត្រ នៅសល់ខាងមុខផ្ទះទំហំ៤ម៉ែត្រ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ និងមានសុវត្ថិភាពក្នុងការទុកដាក់យាន្តជំនិះ”។

បើតាមលោកឧកញ៉ា ដែលជាអ្នកវិនិយោគ និងអភិវឌ្ឍន៍ផ្ទាល់លើគម្រោងនេះថ្លែងបន្តថា “គម្រោងអភិវឌ្ឍន៍បុរី កៀនស្វាយ ផាក សាងសង់លំនៅដ្ឋានបែបទំនើប និងទាន់សម័យ សរុបជិត២០០ខ្នង ស្ថិតនៅតំបន់ដែលមានសក្ដានុពលជាប់ផ្លូវក្រវាត់ទី៣ និងបញ្ចប់ការសាងសង់ទាំងស្រុងត្រឹមរយៈពេល២៤ខែតែប៉ុណ្ណោះ ដោយផ្តល់ជូននូវលក្ខខណ្ឌពិសេសៗជាច្រើន ចំពោះអតិថិជនដែលចង់ក្លាយម្ចាស់លំនៅដ្ឋានជាមួយនីតិវិធីនៃការទិញដោយបង់រំលស់ផងដែរ។ លោកថា គ្រាន់តែបង់ត្រឹម ១០ភាគរយលើកដំបូង អាចចូលរស់នៅក្នុងលំនៅដ្ឋានដ៏ទាន់សម័យនេះបាន បន្ទាប់ពីសាងសង់រួចរាល់ ហើយនៅសល់៩០ភាគរយទៀត អតិថិជនអាចបង់រំលស់ជាមួយក្រុមហ៊ុនទៅតាមដំណាក់កាល ឬជាមួយធនាគារដៃគូរហូតដល់២០ឆ្នាំក្នុងអត្រាការប្រាក់ដ៏សមរម្យ ដោយមានការកាត់ឈ្មោះប្រគល់ជូនប្លង់រឹងស្របច្បាប់យ៉ាងត្រឹមត្រូវ”។

សម្រាប់អតិថិជនដែលទិញ ដោយការបង់ផ្តាច់ជាមួយក្រុមហ៊ុននឹងទទួលបានការបញ្ចុះតម្លៃកាន់តែច្រើនពីក្រុមហ៊ុនភ្លាមៗ រួមជាមួយនឹងការទទួលបានកាដូពិសេសផងដែរដូចជា ទូរតាំង១ឈុត ទូរដាក់ទូរសទស្សន៍ដ៏ស្រស់ស្អាត១ឈុត ទូចង្ក្រានបាយ១ឈុត និងទូរសម្លៀកបំពាក់ចំនួន១ឈុត ដែលមានតម្លៃសរុបជាង៦០០០ដុល្លារផងដែរ។

សូមបញ្ជាក់ថា បុរីកៀនស្វាយផាក ជាប់ជាមួយតំបន់សំខាន់ៗជាច្រើនដូចជា៖ កំពង់ផែភ្នំពេញ តំបន់សេដ្ឋពិសេស មជ្ឈមណ្ឌលកម្សាន្ត The Prince Maner Resort តំបន់ឧស្សាហកម្មក្រុមហ៊ុនវឌ្ឍនៈ កន្លែងវាយហ្គោល (Vattanac Golf Course) ផ្លូវក្រវ៉ាត់ក្រុងទី៣ដែលជាខ្សែបណ្តាញសេដ្ឋកិច្ចយ៉ាងសំខាន់របស់កម្ពុជា និងមានផ្លូវជាច្រើនខ្សែងាយស្រួលឆ្ពោះទៅកាន់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មីទៀតផង។ សម្រាប់ព័ត៌មានលម្អិតពីគម្រោងអាចទាក់ទងបានតាមទូរស័ព្ទលេខ ៖ ០៧៧ ៩៩ ៧៨ ៨៨ / ០១៧ ៧៩ ៦៦ ៣៣៕






