ក្នុងស្ថានភាពកូវីដ-១៩ ដែលកំពុងរុករានរាតត្បាតប្រទេសកម្ពុជា បញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារ មុខរបរ ការងារ រួមទាំងបញ្ហាបំណុលផងនោះ សុទ្ធតែក្លាយជាបញ្ហាចម្បងលើបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងមួយចំនួន។ កត្តានេះ បានជម្រុញឱ្យពួកគាត់ គិតដល់ការលក់ចេញនូវទ្រព្យអសកម្មមួយចំនួន ដូចជារថយន្ត គ្រឿងអលង្ការ ឬទ្រព្យសម្បត្តិផ្សេងៗខ្លះទៀត ដើម្បីបង្វិល ឬដោះទាល់មួយគ្រាសិន ទម្រាំស្ថានភាពវិលមកសភាពល្អប្រសើរវិញ។

ផ្សាភ្ជាប់ទៅនឹងបញ្ហាខាងលើនេះដែរ លោកឧកញ៉ា ប៊ុន រតនា ហៅ សេម ស្ថាបនិក ឃ្លាំងទិញលក់រថយន្ត S-Auto បានបញ្ជាក់ប្រាប់ Oknha News ថាប្រសិនបើអតិថិជន ដែលពួកគាត់មានតម្រូវការថវិកា ចង់លក់ចេញ ឬដោះដូររថយន្តប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងស្ថានភាពកូវីដដ៏លំបាកនេះ ពួកគាត់អាចយកមកលក់នៅឃ្លាំងរថយន្ត របស់លោកបាន។

«មិនថាពួកគាត់ទិញរថយន្តពីខាងណានោះទេ ជាអតិថិជនទិញរថយន្តពី S-Auto ឬទិញពីខាងណាផ្សេង ឱ្យតែពួកគាត់មានតម្រូវការចាំបាច់ គឺអាចយករថយន្តមកលក់នៅ S-Auto បាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥៖៣០ល្ងាច រៀងរាល់ថ្ងៃតែម្ដង»។ នេះជាការបញ្ជាក់របស់ លោក ឧកញ៉ា ប៊ុន រតនា។

មែនទែនទៅការលក់ចេញ និងទិញចូល របស់ឃ្លាំងរថយន្ត S-Auto ដ៏មមាញឹករបស់ លោក ឧកញ៉ា ប៊ុន រតនា មិនមែនជារឿងថ្មី ក្នុងស្ថានភាពកូវីដបច្ចុប្បន្ននេះទេ ពោល គឺខាងឃ្លាំង S-Auto តែងតែប្រកាសលក់ចេញទិញចូល គ្រប់កាលៈទេសៈក្នុងនាមជាឃ្លាំងទិញលក់រថយន្តគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា គ្រាន់តែក្នុងស្ថានភាពកូវីដនេះ កត់សម្គាល់ឃើញថា អតិថិជនគាត់ មានតម្រូវការលក់ចេញច្រើនជាងសព្វមួយដង។ នេះបើតាមការពន្យល់របស់លោក ឧកញ៉ា ប៊ុន រតនា សេម ។



សូមបញ្ជាក់ថា អតិថិជនទាំងអស់ អាចយករថយន្តគាត់មកឱ្យខាងក្រុមអ្នកជំនាញរបស់ឃ្លាំងទិញលក់រថយន្ត S-Auto ធ្វើការត្រួតពិនិត្យតាមបច្ចេកទេស និងវិជ្ជាជីវៈ ដោយមិនបង្អាប់ ឬបន្ទាបតម្លៃរថយន្តរបស់អតិថិជនឡើយ។ បើសិនត្រូវរ៉ូវគ្នាតាមលក្ខខណ្ឌអស់ហើយ ខាងឃ្លាំងនឹងរៀបចំធ្វើឯកសារទិញលក់ រួចរាប់លុយជូនអតិថិជនភ្លាមៗតែម្ដង។
សម្រាប់អតិថិជន ដែលចង់ដោះដូរ ឬលក់រថយន្តពិតប្រាកដ និងចង់បង្វិលយកលុយប្រើប្រាស់ ក្នុងស្ថានភាពកូវីដនេះ បានឆាប់រហ័ស ឆ្លើយតបតាមតម្រូវការ សូមកុំភ្លេច អញ្ជើញទៅសាកសួរព័ត៌មានពីឃ្លាំងទិញលក់រថយន្ត S-Auto ដែលមានលេខទូរសព្ទទំនាក់ទំនង 012 500 306/098 500 306/095 705 707 ឬអាស័យដ្ឋាន S-Auto ទិញលក់រថយន្ត ផ្ទាល់នៅផ្ទះលេខ244 នៅតាមបណ្តោយផ្លូវជាសុផារ៉ា ចំងាយ 500ម៉ែតពីរង្វង់មូលខេមកូខាងឆ្វេងដៃការាសសាំងភីធីធី ៕


