បើទោះបីស្ថិតក្នុងស្ថានភាពនៃការរីករាលដាលកូវីដ១៩យ៉ាងណាក្តី លំនៅដ្ឋាន ហ៊ួត ជា វិចិត្រដារ៉ា មានទីតាំងនៅសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមការបោះទុនវិនិយោគ និងអភិវឌ្ឍន៍ពីឧកញ៉ា ហួត ជា ជាម្ចាស់ក្រុមហ៊ុន ផ្គត់ផ្គត់សម្ភារៈសំណង់ និងឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អ្នកជំនួញដីធ្លី បានសហការគ្នាអភិវឌ្ឍគម្រោងលំនៅដ្ឋាន ដែលទើបនឹងចាប់ផ្តើមបុកគ្រឹះសាងសង់កាលពីពេលថ្មីៗនេះ។ ត្រឹមរយៈពេលពីរសប្តាហ៍ប៉ុណ្ណោះ គម្រោងលំនៅដ្ឋានបានលក់ដាច់រហូតដល់ ១៨ផ្ទះ ដោយអតិថិជនជឿលើគុណភាពរបស់ក្រុមហ៊ុន។


លោកឧកញ៉ា ហ៊ួត ជា បានថ្លែងថា “ការលក់ដាច់រហូតដល់ ១៨ផ្ទះត្រឹមរយពេលខ្លីនេះ គឺដោយសារអតិថិជនជឿជាក់លើកេរ្តិ៏ឈ្មោះ និងក្រុមហ៊ុនមានពាក្យស្លោកចំនួន ៣ គឺគម្រោងពិត និយាយពិត ធ្វើពិត ពាក្យទាំង៣នេះ អតិថិជនគាំទ្រខ្លាំងមែនទែន”។

លោកថា ដោយសារអតិថជនជឿជាក់លើរូបលោកផ្ទាល់ ដែលជាម្ចាស់ក្រុមហ៊ុនផ្គត់ផ្គងសម្ភារៈសំណង់ ហើយឥឡូវមកចាប់ផ្តើមធ្វើសំណង់លក់ ដូច្នេះអតិថិជនពួកគាត់ទុកចិត្តនិងទទួលយកបាននូវលក្ខន្ធរបស់នៅលំនៅដ្ឋាន។

បើតាមលោកឧកញ៉ា វិស័យអចលនទ្រព្យអាចនឹងប្រសើរឡើងវិញ គឺនៅពេលដែលការឆ្លងកូវីដ១៩ធ្លាក់ចុះ ដល់កម្រិតសូន្យក្នុងប្រទេសកម្ពុជា ហើយនៅពេលដែលយើងអាចជួបជុំគ្នាឡើងវិញបាន តម្លៃអចលនទ្រព្យនឹងកើនឡើង ប៉ុន្តែបើការឆ្លងមិនថមថយទេ តម្លៃអចលនទ្រព្យអាចបន្តធ្លាក់ចុះ។

ម្ចាស់គម្រោងលំនៅដ្ឋាន ហ៊ួត ជា វិចត្រដារ៉ា បន្តថា “លំនៅដ្ឋាន ហ៊ួត ជា វិចិត្រដារ៉ា ធ្វើផ្ទះត្រឹមតែ ៤០ផ្ទះ ផ្ទះវីឡាធំចំនួនពីរ និងវីឡាទោលចំនួន៤០ទៀតនៅជើងភ្នំប្រសិទ្ធ។ លំនៅដ្ឋាន ហ៊ួត ជា វិចិត្រដារ៉ា មានទីតាំងល្អ នៅជាប់ជើងភ្នំបាសិត និងជិតភ្នំរាប ហើយជាតំបន់កំពុងផ្ទុះការអភិវឌ្ឍន៏ខ្លាំង”។

ដោយសារជាម្ចាស់ក្រុមហ៊ុននាំចូលគ្រឿងសំណង់ស្រាប់ផងនោះ អតិថិជនប្រាកដជាមានទំនុកចិត្តលើការទិញ ផ្ទះ ក្នុងគម្រោងលំនៅដ្ឋាន ហ៊ួត ជា វិចិត្រដារ៉ា មានដែលការធានាបានលើ៖
-គុណភាពសំណង់រឹងមាំ
-ការ៉ូ ម៉ាប ក្រាស់ភ្លឺរលោងប្រើមិនសឹករេចរឹល
-ថ្នាំលាបធានាបានគុណភាពលើសពី 5 ឆ្នាំ
-ប្រើប្រាស់សម្ភារៈបន្ទប់ទឹកល្អមានការធានា
-សសរ ធ្នឹមក្រាស់រឹងមាំ (គុណភាពស្តង់ដារបុរីធំៗ)
-មាន 4 បន្ទប់គេង 5 បន្ទប់ទឹកចំណតរថយន្តធំទូលាយ បន្ទប់ទទួលភ្ញៀវពីរ មានសួនដាំបន្លែនៅខាងក្រោយផ្ទះ មុខផ្លូវរដ្ឋ 20 ម៉ែត្រ
អតិថិជនដែលទិញលំនៅដ្ឋានហ៊ួត ជា វិចិត្រដារ៉ា នឹង ទទួលការបញ្ចុះតម្លៃពិសេស 16800$។ ព័ត៌មាន បន្ថែមទំនាក់ទំនងមកកាន់លេខទូរសព្ទ 087500000/087993333 ដើម្បីទទួលបានការបញ្ចុះតម្លៃ ដែល មាន តែ ចំនួន 10 ផ្ទះប៉ុណ្ណោះ។

សូមបញ្ជាក់ថា លោកឧកញ៉ា ហ៊ូួត ជា បានទិញដីយ៉ាងច្រើនដើម្បីអភិវឌ្ឍន៍គម្រោលំនៅដ្ឋាននៅថ្ងៃខាងមុខ បើតាមការបញ្ជាក់មកាន់គេហទំព័រឧកញ៉ាញូស៍ លោកគ្រោងវិនិយោគលំនៅដ្ឋានបន្តនូវគោលដៅទី២ ជាប់ព្រលានថ្មី គោលដៅទី៣ នៅជើងភ្នំប្រសិទ្ធ គោលដៅទី ៤ខេត្តកំពង់ចាម និងទី៥គឺខេត្តមណ្ឌលគិរី៕





