ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលដឹកនាំដោយអ្នកឧកញ៉ា ភាព ហៀក អ្នកជំនួញចាស់វស្សាជោគជ័យគ្រប់រដូវ បានប្រកាសឧបម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវី-១៩។

ពេលថ្មីៗនេះ អ្នកឧកញ៉ា ភាព ហៀក បានចូលរួមបរិច្ចាគថវិកាចំនួន ៦លានដុុល្លារជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩ និងទិញវ៉ាក់សាំង COVID-19 ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដង។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានបំពេញភារកិច្ចមនុស្សធម៌ប្រកបដោយមោទនភាពក្នុងចូលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែ និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី៕
