ឧកញ៉ា ស្រី ចន្ធូ ចាត់តំណាង និងលោក ខែម សារី ព្រមទាំងក្រុមហ៊ុន 7NG នៅព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ ២០២១ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមមាន៖អង្ករ៧តោន មី១៥០កេសស្មើរ២៥កេសធំ និងថវិកា១ម៉ឺនដុល្លារ។

អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ លោកឧកញ៉ា ក៏ដូចជាក្រុមគ្រួសារ 7NG ដែលបានចំណាយនៅថវិកា និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។

គួររម្លឹកថា លោកឧកញ៉ា ស្រី ចន្ធូ ឧបត្ថម្ភថវិកាចំនួន ១០,០០០ ដុល្លារដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមផ្តល់សេវាពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥត គិតថ្លៃនៅក្នុងបេសកកម្មមនុស្សធម៌របស់សមាគមនៅទូទាំងប្រទេស៕



