លោក ឧញ៉ា ម៉ុង ឫទ្ធី រៀបចំពិធីពិសារសាច់ជ្រូកនិងពងទាដែលជាស្នាដៃចំអិនម្ហូបរបស់ភរិយារបស់គាត់ គឺលោកជំទាវ ម៉ែន ស៊ុន ដោយបានប្រកាសអញ្ជើញបងប្អូន ដែលនៅទីជិតឆ្ងាយ ចូលរួមភក់នូវមុខម្ហូបទាំងនេះ Free Free Freeតែម្ដង។ កម្មវិធីនេះនឹងប្រព្រឹត្ដិឡើងនាថ្ងៃទី១០ ខែសីហា ខាងមុននេះ។
បើយោងតាមផេកហ្វេកប៊ុក លំនៅដ្ឋាន លំហែកាយ ម៉ុង ឫទ្ធី សែនជ័យ បានបង្ហោះកាលពីម្សិលមិញបានសរសេរថា៖ សួស្តីមិត្តភក្តិនៅលើ Facebook ។ ឱកាសដ៏ល្អកម្ររកបានសម្រាប់បងប្អូនប្រិយមិត្តជិតឆ្ងាយដែលមានបំណងចង់ជួបសំណេះសំណាល និងភ្លក់រស់ជាតិស្នាដៃចំអិនម្ហូបរបស់លោកជំទាវ ម៉ែន ស៊ុន ដែលជាឧត្តមភរិយាឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ក្នុងពិធីពិសាសាច់ជ្រូក និងពងទា ដែលជាអាហារថ្ងៃត្រង់នាតំបន់ធម្មជាតិសែនមនោរម្យដែលមានសួនសត្វ មានចំការធម្មជាតិ និងទីកន្លែងកំសាន្តជាច្រើនទៀតស្ថិតនៅជាប់ជើងភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ចាប់ពីម៉ោង ១០ ព្រឹក រហូតដល់ម៉ោង ២ រសៀល។ សូមប្រិយមិត្តជិតឆ្ងាយអញ្ជើញចូលរួមជាភ្ញៀវកត្តិយស និងពិសាអាហារដោយឥតគិតថ្លៃ ពិសាដោយសេរី!!! ចូលរួមឧបត្ថមជ្រូកដោយកសិដ្ឋាន M’s PIG កុំភ្លេចចូលរួមទាំងអស់គ្នា។Free Free Free
សំរាប់ប្រិយមិត្តដែលចង់ចូលរួមពិធីសូមទំនាក់ទំនងមកយើងខ្ញុំ ដើម្បីកក់កន្លែងអង្គុយទុកជាមុនសិន តាមរយះប្រអប់សារ ឬទូរស័ព្ទ សូមអរគុណ!
Reserved and Booking +855 17700009 ៕