មុនមានថ្ងៃនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់ជាអ្នកលក់ហ្គាស់ លក់មី និងបុកល្ហុង តែទទួលបរាជ័យរាប់ភ្លេច

ជុំវិញ​ឧកញ៉ា

ប្រិយមិត្តធ្លាប់តែតាមដានប្រវត្តិជោគជ័យ និងការបោះជំហ៊ានវិនិយោគដ៏ជោគជ័យរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តែបើបកទៅនិយាយពីជីវិតបរាជ័យក្នុងអាជីវកម្មដំបូងៗរបស់លោក មុនមានថ្ងៃនេះ ប្រហែលជាមិនមានមហាជនច្រើនទេ ចាប់អារម្មណ៍។ ថ្ងៃនេះ គេហទំព័រឧកញ៉ាញូស៍ សូមរំលើកបើកកកាយពីមុខរបរតូចតាចដំបូងៗ ដែលអ្នកឧកញ៉ា ចិត្តធម៌វ័យក្មេងរូបនេះ ធ្លាប់បានសាកល្បងរកស៊ី តែបរាជ័យសឹងរាប់ភ្លេច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ប្រពៃណាស់ ! អ្នកឧកញ៉ា ឡេង ណា វ៉ា ត្រា ចេញថ្លៃ សិក្សា ដល់ ក្មេង ៦ នាក់ នេះ  រហូតដល់... - កម្សាន្ត - Khmer News

នៅក្នុងបទសំភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា “លោកធ្លាប់លក់ហ្គាស់ លក់មី  ដឹកស្រាលក់ និងបុកល្ហុង តែបរាជ័យរហូត’។ ក្រោយបរាជ័យលើមុខរបរទាំងនោះ លោកចេញទៅធ្វើការជាពលករនៅប្រទេសកូរ៉េរយៈពេល ២ឆ្នាំ ហើយក៏បានត្រឡប់មកមាតុភូមិវិញ ដោយចាប់ផ្តើមមានគំនិតរកស៊ី លោកបានប្រមែប្រមូលលុយកាក់ជាង ១១,០០០ ដុល្លារ រួមនឹងការខ្ចីលុយពីបងប្អូន និងធនាគារ សរុបជាង ៣ ម៉ឺនដុល្លារ ដើម្បីទិញដីមួយកន្លែងនៅម្តុំចោមចៅ ដែលមានទំហំ 28m X 50m ក្នុងតម្លៃ ៤ម៉ឺនដុល្លារជាង។

ខណៈវិស័យអចលនទ្រព្យមានសន្ទុះងើបឡើង និងតម្រូវការសម្រាប់អ្នកវិនិយោគិនមកពីគ្រប់ទិសទីផងនោះ ជាហេតុបណ្តាលឲ្យកូនអ្នកខេត្តព្រៃវែងរូបនេះ ចាប់យកឪកាសប្រឡូកក្នុងមុខជំនួញអចលនទ្រព្យ។ នៅឆ្នាំ២០១៤ លោកទិញអចលនទ្រព្យដំបូងរបស់ខ្លួន ហើយលក់ទៅវិញបាន ១២ម៉ឺនដុល្លារ ពោលគឺមានការចំពេញ ៨ម៉ឺនដុល្លារ។ ជំហានបន្ទាប់លោកទៅទិញដីតូចៗ ៤កន្លែងផ្សេងទៀត សម្រាប់ទុក ស្រាប់តែចៃដន្យមានមិត្តភក្តិបានសុំចែកដីពីលោក ៥ម៉ែត្រ ដើម្បីធ្វើផ្ទះរស់នៅ ហើយក៏មានអ្នកសុំចែកដីជាបន្តបន្ទាប់ទៀត។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បរិច្ចាគថវិកា៦០ម៉ឺនដុល្លារជូនសម្តេចតេជោ  ហ៊ុន សែន សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ...

នាយទុនចិត្តក្លាហាន និងមានមហិច្ឆតាធំរូបនេះក៏មានគំនិតពុះដីឡូតិ៍លក់ ដោយប្រើដើមទុនខ្ចីលុយគេបន្ថែមទៀត សម្រាប់ទិញដី នៅផ្លូវជាតិលេខ៣ ខណៈពេលដែលលោកបានចូលហ៊ុនជាមួយមិត្តភក្តិចំនួន ២នាក់ទៀត ហើយក៏ចាប់ផ្តើមដំបូងនៅទំហំដី ២៥អា ស្នើនឹង ៣០ឡូតិ៍ រយៈពេលប្រហែល ៥ ទៅ ៦ ខែពង្រីកបានជាង ៧ហិកតា ជិត ៧០០ឡូតិ៍ (កាលនោះមួយឡូតិ៍ ១ ពាន់ដុល្លារជាង ទៅ២ ពាន់ដុល្លារជាង) រហូតទទួលបានជោគជ័យមានទ្រព្យសម្បត្តិក្លាយជាអ្នកជំនួញវ័យក្មេង។

ការទទួលបាននូវជោគជ័យដ៏ខ្លាំងក្លានេះ ក៏បានបន្តជម្រុញលើកទឹកចិត្តឱ្យលោក បោះជំហានមួយជំហានទៀត ក្នុងការបន្តទៅពុះដីឡូត៍លក់នៅតំបន់ព្រៃទទឹងខេត្តកំពង់ស្ពឺ ចំនួនជាង ៧០០ ឡូតិ៍បន្ថែមទៀត។ បន្ទាប់លោកបានចាប់អារម្មណ៍ធ្វើផ្ទះនៅផ្លូវវេងស្រេង គម្រោងដំបូងមាន ១៥១ល្វែង ដោយត្រឹម៣ថ្ងៃលក់បាន ៧០ល្វែង និង ៣ខែបន្ទាប់ លក់អស់តែម្តង ដែលនេះជាការគាំទ្ររបស់បងប្អូនដោយសារតែជឿជាក់ លើការទទួលខុសត្រូវខ្ពស់របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

អស់ទាស់! ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ទិញឡាន Lamborghini គ្រឿងទី ៣  ក្រហមឆេះស្វាគមន៍ឆ្នាំថ្មី – Popular Magazine

អ្នកឧកញ៉ា បានមានប្រសាសន៍ប្រាប់ថា៖ ផ្ទះល្វែងតម្លៃទាបបំផុតនៅទីក្រុង អ្នកឧកញ៉ា ផ្តោតទៅលើអ្នកមធ្យម និងអ្នកក្រោមមធ្យម ហើយបងប្អូនធ្វើការរោងចក្រក៏អាចទិញបានដែរ។ រឿងដែលអ្នកឧកញ៉ា លក់ក្នុងតម្លៃធូរថ្លៃបាន គឺដោយសារ អ្នកឧកញ៉ា រកទិញបានដីធូរថ្លៃ ដោយសារទិញពីអ្នកចង់លក់ និងអ្នកឧកញ៉ា បានផ្តាំថាកុំទិញដីដែលគេមិនចង់លក់។

មិនធម្មតាមែន!! ពេលឃើញទិដ្ឋភាពមង្គលការប្អូនស្រី ឧកញ៉ាឡេង ណាវ៉ាត់ត្រា  ដាក់ឡានមុខរោងសុទ្ធកប់ៗ…. – Freshkh

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់មានប្រសាសន៍ក្នុងនៅឆ្នាំ ២០១៨ ថាទ្រព្យ និងដីមានតម្លៃប្រហែល ១០លានដុល្លារ។ បន្ទាប់ជោគជ័យជាបន្តជាបន្ទាប់ លោកទទួលបានងារជាឧកញ៉ា ក្នុងឆ្នាំ២០១៨ ហើយក្នុង២០២១នេះ លោកឧញ៉ា ទទួលបានងារបន្ថែមជា អ្នកឧកញ៉ា ក្នុងរយៈពេលខ្លី ដោយទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់លំដាប់ដ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ព្រមទាំងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានផងដែរ។

អ្នកឧកញ៉ា ចិត្តធម៌រូបនេះ ក៏បានផ្ដល់ជាតំបូន្មានថា៖ “គ្មានការជោគជ័យណា ដែលបានមកស្រួល ដោយគ្មានការព្យាយាមនោះទេ! ថ្វីត្បិតតែយើងមិនបានរៀន នៅសាលា តែគ្រូបង្រៀនមាននៅគ្រប់ទីកន្លែង”៕