ពេលថ្មីនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដែលជាអ្នកជំនួញវ័យក្មេងបានចូលរួមឧបត្ថម្ភថវិកា ៣ លានដុល្លារ ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធឆាំងកូវីដ។ ថ្ងៃនេះផងដែរ អ្នកឧកញ៉ា និងលោកជំទាវ បានបន្តឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនដុល្លារ ដល់គ្រុមគ្រួពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ TYDA ដើម្បីជាការលើកទឹកចិត្តក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍នៃប្រទេសកម្ពុជា។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានសម្តែងសេចក្តីសោមនស្សរីករាយជាខ្លាំងនិងសូមថ្លែងអំណរគុណដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និង លោកជំទាវ ឧបត្ថម្ភថវិកា ចំនួន ២០០,០០០ ដុល្លារ ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគម TYDA តាមរយៈការឧបត្ថម្ភជាថវិកា ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមផ្តល់សេវាពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥត គិតថ្លៃនៅ ក្នុងបេសកកម្មមនុស្សធម៌របស់សមាគមនៅទូទាំងប្រទេស។

គួររម្លឹកថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានឧបត្ថម្ភសម្ភារៈ និងថវិកា សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់រដ្ឋបាលខេត្តកណ្តាល នូវអាល់កុល ចំនួន១០កាន ម៉ាស់១០ម៉ឺនម៉ាស់ អង្ករ១០តោន និងថវិកា៣ម៉ឺនដុល្លារ៕

