ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងស្ថានភាពកូវីដ ឧកញ៉ា គីម ហ៊ាង ប្រកាសត្រូវការក្រុមអ្នកចាក់ដី ម៉ៅការសំណង់ និងផ្នែកលក់បុរី ជាច្រើននាក់

ជុំវិញ​ឧកញ៉ា

ក្នុងស្ថានភាពបច្ចុប្បន្ននៃការរីករាលដាលជំងឺកូវីដ១៩ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដើម្បីជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុ អគ្គនាយកក្រុមហ៊ុន KW Cambodia និងជាអ្នកអភិវឌ្ឍបុរី ឧកញ៉ា គីម ហ៊ាង បានប្រកាសជ្រើសរើសក្រុមអ្នកចាក់ដី អ្នកម៉ៅការសំណង់ និងក្រុមលក់បុរីជាច្រើននាក់ ដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of one or more people, people standing and outdoors

ឧកញ៉ា គីម ហ៊ាង បានថ្លែងថា តាមរយៈការរក្សាការងារ ដែលកំពុងមានស្រាប់អោយប្រជាជន បង្កើតការងារថ្មីអោយប្រជាជន និងបង់ពន្ធត្រឹមត្រូវតាមច្បាប់ប្រទេស បុរី KS Residence នៅកៀនស្វាយ សូមប្រកាសជ្រើសរើស៖

១. ក្រុមអ្នកចាក់ដី ដែលអាចចាក់បាន ១៦ ៤៥០ម៉ែត្រគីម ក្នុងរយៈពេល ៣០ថ្ងៃ ដោយធានាការបង់លុយទៀងទាត់!

២. ក្រុមអ្នកម៉ៅការសំណង់ ដែលមានក្រុមការងារលើសពី ៥០នាក់ បទពិសោធន៌សាងសង់បុរី លើសពី៣ឆ្នាំ ដោយធានាការទូទាត់លុយ និងការផ្គត់ផ្គង់សម្ភារៈសំណង់ មិនអោយយឺត!

៣. បុគ្គលិកពេញម៉ោង ជាវិស្វករគ្រឿងបង្គុំ ផ្នែកសំណង់ ១នាក់ និងវិស្វករ ផ្នែក ភ្លើងទឹក ១នាក់!

៤. ក្រុមអ្នកលក់បុរីច្រើននាក់ ដែលមានបទពិសោធន៌ និងមានគ្នាចាប់ពី ៥ ដល់ ១០នាក់ ក្នុង ១ក្រុម ដោយផ្តល់ប្រាក់កម្រៃជើងសារខ្ពស់ ទូទាត់លុយភ្លាមៗ ក្នុងរយៈពេល ២៤ម មានការបណ្តុះបណ្តាលបន្ថែម ព្រមទាំងផ្តល់ប្រាក់សម្រាប់ធ្វើទីផ្សា និងរង្វាន់លើកទឹកចិត្តផ្សេងៗទៀត!

៥. បុរី KS Residence គឺជារបស់ខ្ញុំបាទ គីម ហ៊ាង និងភរិយា គង់ សំណាង យើងនឹងទទូលលក់គំរោងធំៗ ចំនួន ៣ទៀត របស់អ្នកវិនិយោគទុនបរទេស ដែលមានតម្លៃជិត ២ពាន់លានដុល្លារ ឆាប់ៗ ហើយយើងត្រូវការក្រុមលក់គ្រប់ខេត្តក្រុង ទូទាំងប្រទេស!

បងប្អូនមានចំណាប់អារម្មណ៍ សូមទាក់ទងបណ្ឌិត ភូ សម្បត្តិ 078 666 779 សម្រាប់ចំនុចពីលេខ ១ ដល់លេខ ៣ ហើយទាក់ទងមកលោកឧកញ៉ា គីម ហ៊ាង 012 96 2000 សម្រាប់ចំនុចលេខ ៤ ដល់លខ ៥។

សូមជម្រាបថា ឧកញ៉ា គីម ហ៊ាង ក៏ស្នើដល់រាជរដ្ឋាភិបាលមេត្តាជួយសម្រួលដល់ការកាត់បន្ថយពន្ធមួយចំនួនដូចជាលំនៅដ្ឋានតម្លៃក្រោម៥ម៉ឺនដុល្លារដោយមិនយកពន្ធប្រថាប់ត្រា ជួយពន្លឿនលិខិតស្នាមរដ្ឋបាលសាធារណទាក់ទងនឹងសំណង់ និងជួយសម្រួលដល់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ទឹក និងភ្លើងឱ្យទៅដល់កន្លែងផ្លូវធំៗជាដើម។ បើតាមការចុះផ្សាយរបស់សារព័ត៌មានកម្ពុជាថ្មី កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១៕