អធិការដ្ឋាននគរបាលខណ្ឌចំនួន៨រួមមាន ដង្កោ មានជ័យ ពោធិ៍សែនជ័យ កំបូល ទួលគោក ជ្រោយចង្វារ ឫស្សីកែវ និងព្រែកព្នៅ បានទទួលការឧបត្ថម្ភទឹកសុទ្ធ និងភេសជ្ជៈពីក្រុមហ៊ុនខ្មែរប៊ែវើរីជីស ក្នុងយុទ្ធនាការ «ទឹកចិត្តកម្ពុជា»។


ក្រុមហ៊ុនខ្មែរប៊ែវើរីជីស ដែលមានឧកញ៉ា លាង ពៅ ជាអគ្គនាយកក្រុមហ៊ុនបានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ៤០០កេស និងភេសជ្ជៈប៉ូវកម្លាំង Wurkz ១៦០កេស ដល់អធិការដ្ឋាននគរបាលខណ្ឌចំនួន៨ ដែលយុទ្ធនាការនេះចាប់ពីថ្ងៃទី១៩-២២ ខែមីនា ឆ្នាំ២០២១។
គួរបញ្ជាក់ថា មកដល់ថ្ងៃទី២៤ មីនា ២០២១ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស ដែលមានឧកញ៉ា លាង ពៅ ជាអគ្គនាយកក្រុមហ៊ុនបានបរិច្ចាគដល់អធិការដ្ឋាននគរបាលខណ្ឌចំនួន១៤ខណ្ឌមកហើយក្នុងរាជធានីភ្នំពេញ សរុបទឹកបរិសុទ្ធ កម្ពុជា ១,០០០កេស និងភេសជ្ជៈប៉ូវកម្លាំង Wurkz ២៨០កេស៕