រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងប្រើប្រាស់ថវិការដ្ឋដើម្បីទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ នគរទេព ហើយប្តូរឈ្មោះជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្របពេលដែលមន្ទីរពេទ្យចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩នៅថ្ងៃនេះ។

នៅយប់ថ្ងៃទី២៧មីនានេះ ក្រុមហ៊ុន ជីបម៉ុង បានប្រកាសចូលរួមបរិច្ចាគនូវថវិកាចំនួន ២លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទិញមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ «នគរទេព»។

សូមបញ្ជាក់ថា មន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង៕