បីខែដើម​ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភដល់រាជរដ្ឋាភិបាលនូវថវិកាជិត ៧លានដុល្លារ

ជុំវិញ​ឧកញ៉ា

 “ខ្ញុំមិនអាចរស់នៅតែឯង ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ នេះជាពេលយើងត្រូវសាមគ្គីគ្នា” ប្រយោគរយលានខ្លឹមសាររបស់មហាសេដ្ឋីវ័យក្មេង ឡេង ណាវ៉ាត្រា បានឲ្យដឹងលើទំព័រហ្វេសបុករបស់លោកផ្ទាល់។ ភាសា​ចេញ​ពី​ក្រអៅបេះដូងដ៏មានអត្ថន័យ​ទៅ​កាន់បងប្អូន​ជន​រួម​ជាតិ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ដ៏​មោះមុត​មិន​អាច​កាត់​ថ្លៃ​បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាបន្តថា “ជីវិតគ្រួសារដែលទាល់ក្រមួយនេះ ធ្លាប់ស្រមៃត្រឹមហូបចុកគ្រប់គ្រាន់”។ ខណៈ​មហាជន​កោតសរសើរពី​ទឹក​ចិត្តប្រកបដោយព្រហ្មវិហារធម៌របស់​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា​ ជាខ្លាំង។

ក្រោមភាពជោគជ័យនៅក្នុងមុខជំនួញ ជាហេតុធ្វើឲ្យលោកដែលផ្តើមពីកូនអ្នកក្រីក្រ ជាពលករធ្វើការងារនៅប្រទេសកូរ៉េរាបសិបឆ្នាំ ប្រែក្លាយមកជាមហាសេដ្ឋីមានទ្រព្យសម្បត្តិមហាសាលទាំងវ័យក្មេងក្នុងពិភពជំនួញនៅកម្ពុជា។

អ្នកឧកញ៉ា ឡេង ណាវ៉ត្រា ត្រូវបានមហាជនចាត់ថា ជាសប្បុរសជនមួយរូបដ៏ឆ្នើមក្នុងការជួយដល់រាជរដ្ឋាភិបាលទាំងវិស័យសង្គម សេដ្ឋកិច្ច និងគ្រោះមហន្តរាយផ្សេងៗកាលពីឆ្នាំកន្លងទៅរាបសិបលានដុល្លារសហរដ្ឋអាមេរិក។

គេហទំព័រឧកញ៉ាញូស៍ សូមបង្ហាញសកម្មភាពកិច្ចការមនុស្សរបស់លោក ត្រឹមរយៈពេលបីខែដើម​ឆ្នាំ២០២១ ដែលមហាសេដ្ឋីអចលនទ្រព្យ ឡេង ណាវ៉ាត្រា បានចូលរួមឧបត្ថម្ភសរុបចំនួន ៦៧,៣០០,០០០លានដុល្លារ (ប្រាំមួយលានប្រាំពីសែន៣ម៉ឺនដុល្លារ) ជូនរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមាគមបំរើកិច្ចការមនុស្សធម៌ បន្ទាប់ពីជំងឺរាតត្បាតជាសកលកូវីដ១៩ បាននឹងកំពុងរីករាលដាលឆ្លងចូលសហគមន៍នៃប្រទេសកម្ពុជា។

១.ឧបត្ថម្ភថវិកាចំនួន ៣ លានដុល្លារ​ ដើម្បី​ចូលរួមជាមួយ​រដ្ឋាភិបាល​លើការ​ប្រយុទ្ធប្រឆាំងកូវីដ១៩

២.ឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារ និងសម្ភារៈនូវអាល់កុល ចំនួន១០កាន ម៉ាស់១០ម៉ឺនម៉ាស់ អង្ករ១០តោនសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលខេត្តកណ្ដាល

៣.ឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនដុល្លារ ដល់ក្រុមគ្រួព្រទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ដើម្បីជាការលើកទឹកចិត្តក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍

៤.ឧបត្ថម្ភថវិកាចំនួន ៣.៥ លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញយកមន្ទីរពេទ្យ “នគរទេព” នឹងប្តូរឈ្មោះថាជាមន្ទីរពេទ្យ “ហ្លួងម៉ែ” វិញ។

សន្តានចិត្តដ៏សប្បុរស និងចូលរួមបរិច្ចាគនូវថវិកាជួយដល់សង្គមជាតិ ពិតមហាធំធេង ដែលរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ សម្រាប់ក្នុងនៅឆាកជីវិតរបស់លោកក្នុងនាមជាកូនខ្មែរ ខ្មែរជួបទុក្ខខ្មែរជួយខ្មែរ៕