បន្ទាប់ពីប្រកាសបើកលក់ជាផ្លូវការ នូវគម្រោងបុរីកៀនស្វាយផាកជាផ្លូវការកាលពីពេលថ្មីៗកន្លងទៅ ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA បានបន្តបរិយាយហេតុផលសំខាន់ៗ យ៉ាងលម្អិតពីទីតាំងយុទ្ធសាស្ត្រដ៏លេចធ្លោរបស់បុរីលោក តាមរយៈកិច្ចសម្ភាសន៍តាមប្រព័ន្ធអនឡាយមួយ កាលពីរាត្រីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ជាមួយស្ថាបនិកគេហទំព័រ Bizkhmer យ៉ាងដូច្នេះថា៖
ហេតុផលទី១ ដែលលោកឧកញ៉ា សម្រេចចិត្តជ្រើសរើសទីតាំងដីម្ដុំតំបន់នោះ ជាគម្រោងអភិវឌ្ឍន៍សំណង់ផ្ទះល្វែង ព្រោះតម្លៃដីធ្លីនៅទីនោះ នៅមានតម្លៃសមរម្យល្មម ដែលជាលក្ខខណ្ឌអំណោយផល ដល់ក្រុមហ៊ុនអាចរៀបចំអភិវឌ្ឍន៍ផ្ទះល្វែងតម្លៃសមរម្យ តែផ្ដល់នូវគុណភាពខ្ពស់ ជូនអតិថិជន
ទី២ គម្រោងបុរីកៀនស្វាយផាក អភិវឌ្ឍន៍នៅកៀកនឹងជាយក្រុង ដែលជាផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ក្រុងទី៣របស់រដ្ឋាភិបាល សមស្របសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋខ្លាំងមែនទែន
ទី៣ ហេដ្ឋារចនាសម្ព័ន្ធរដ្ឋ នៅជុំវិញបុរីកៀនស្វាយផាក មានសព្វគ្រប់រួចទៅហើយ ដែលលក្ខខណ្ឌនេះ កាន់តែពិសេស សម្រាប់អតិថិជនគ្រប់កម្រិត
ទី៤ លក្ខណៈអំណោយផលមួយទៀត សម្រាប់គម្រោងបុរីកៀនស្វាយផាក គឺដោយសារតែឆាប់ៗនេះ អាជ្ញាធរនឹងតម្រូវឲ្យឃ្លាំងធំៗ រោងចក្រសហគ្រាស និងយាន្តដ្ឋានខ្នាតធំ ត្រូវរុះរើទៅកាន់តំបន់ជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ផងដែរ ដើម្បីរក្សាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងទីក្រុង។
លោកឧកញ៉ា នួន រិទ្ធី ក៏បានបន្ថែមទៀតថា៖ បើនិយាយពីចម្ងាយផ្លូវ គិតពីពីទីតាំងរបស់គម្រោងបុរីកៀនស្វាយផាក មកកាន់រាជធានីភ្នំពេញ កាន់តែងាយស្រួលដល់អតិថិជន ធ្វើការសម្រេចចិត្តថែមទៀត គឺត្រឹមតែជាង២៤គីឡូម៉ែត។ ដូច្នេះអតិថិជនអាចធ្វើដំណើរចូលក្រុង បានយ៉ាងងាយស្រួល ដោយចំណាយពេលធ្វើដំណើរតែ ១០ ទៅ១៥នាទីតែប៉ុណ្ណោះ។
គម្រោងបុរីកៀនស្វាយផាក មានទីតាំងនៅ ភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល ហើយជាទីតាំងជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាតំបន់មានសក្តានុពលយ៉ាងខ្លាំងលើផ្នែកសេដ្ឋកិច្ចក្នងជាយក្រុង។ គម្រោងលំនៅដ្ឋានបែបទំនើបប្រកបដោយប្រណីតភាពគួរជាទីទាក់ទាញនេះ បើលក់នូវសំណង់ផ្ទះល្វែងកូនកាត់ចំនួន ១៦៨ផ្ទះ អភិវឌ្ឍនៅលើផ្ទៃដីជិត ៣ម៉ឺនម៉ែតការ៉េ ជាមួយនឹងតម្លៃសមរម្យ គឺក្រោម៦ម៉ឺនដុល្លារអាមេរិចតែប៉ុណ្ណោះ៕