អ្នកឧកញ៉ា លី ហួរ ដែលគេស្គាល់ជាម្ចាស់បុរីវិមានភ្នំពេញ និងហាងប្តូរប្រាក់លីហួរវេលុយ រួមទាំងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញមន្ទីរពេទ្យ «នគរទេព»។

ការចូលរួមបរិច្ចាកថវិកា ២០ ម៉ឺនដុល្លារនេះ ក្នុងពេលប្រមុខរដ្ឋាភិបាលប្រកាសទិញមន្ទីរពេទ្យ «នគរទេព» មកធ្វើជាសម្បត្តិរដ្ឋ និងបម្រើការព្យាបាលអ្នកជំងឺកូវីដ១៩។
រាជរដ្ឋាភិបាលកម្ពុជា នឹងទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឈ្មោះ «នគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។
អ្នកឧកញ៉ា លី ហួរ គឺជាម្ចាស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលមានសម្ព័ន្ធក្រុមហ៊ុនជាច្រើន ដូចជាបុរីវិមានភ្នំពេញ និងធនគារផងដែរ៕