លោកឧកញ៉ា វ័យក្មេង សុន ដារ៉ាវុធ និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ២លានរៀល ដល់គណៈគ្រប់គ្រងសាលាវិទ្យាល័យអណ្ដូងពោធិ៍ ស្ថិតនៅស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីបំពេញតម្រូវការដែលកំពុងតែខ្វះខាតចាំបាច់។ ថវិកា ២លានរៀល ទោះបីមិនច្រើនណាស់ណាពេក ប៉ុន្តែបានបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការដឹងគុណ ដល់សាលាដែលខ្លួនធ្លាប់បានក្រេបជញ្ជក់ចំណេះដឹង និងលោកគ្រូ-អ្នកគ្រូ ដែលជាគ្រូដើម ជួយដុសខាត់ឱ្យអតីតសិស្សសាលាអនុវិទ្យាល័យរូបនេះ មានថ្ងៃនេះ។
ថវិកាចំនួន ២លានរៀលនេះ នឹងត្រូវគណៈកម្មាការប្រចាំសាលាអនុវិទ្យាល័យអណ្ដូងពោធិ៍ ក៏ដូចជាលោកគ្រូ អ្នកគ្រូ រៀបចំចាត់ចែងទៅតាមតម្រូវជាក់ស្ដែង ក្នុងការជួយអភិវឌ្ឍន៍សាលា ដែលកំពុងខ្វះខាតក្នុងស្ថានភាពកូវីដចំពោះមុខនេះ។
លោក ឧកញ៉ា សុន ដារ៉ាវុធ មានប្រវត្តិជាកូនកសិករមានប្រវត្តិតស៊ូក្នុងការសិក្សា និងការងារជាខ្លាំង។ ឧកញ៉ាវ័យក្មេងរូបនេះ មានស្រុកកំណើតនៅភូមិ ចុងព្រែក ឃុំ អណ្ដូងពោធិ៍ ស្រុក រមាសហែក ខេត្ត ស្វាយរៀង ហើយត្រូវជាក្មួយថ្លៃរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។ ដោយសារតែទឹកចិត្តសប្បុរសធម៌ លះបង់ធនធានផ្ទាល់ខ្លួនជួយសង្គមជារឿយៗ ទើប លោកឧកញ៉ា សុន ដារ៉ាវុធ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១៕
ចុចអានអត្ថបទ៖ លោក សុន ដារ៉ាវុធ អ្នកគ្រប់គ្រងគម្រោងអចលនទ្រព្យឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលគោរមងារជាឧកញ៉ា