មហាសេដ្ឋី ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាសេដ្ឋីកសិកម្មល្បីឈ្មោះបោះសំឡេងមួយរូបនៅកម្ពុជា គ្រោងសាងសង់ចេតីយ៍មួយកន្លែង ដើម្បីទុកជាមរតកវប្បធម៌ សម្រាប់បងប្អូនកូនចៅជំនាន់ក្រោយទៅគោរបូជា ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋាន អភិវឌ្ឍន៍ កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ។

អ្នកសិក្សានិងជាស្ថាបត្យករ លោក ចាប តារា បានឲ្យដឹងនៅរសៀលនេះថា “ដោយគោរពតាមអនុសាសន៍ណែនាំ របស់ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានបញ្ជាឲ្យរូបខ្ញុំ គិតគូរដើម្បីកសាងចេតីយ៍នេះឡេីង ទុកជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយៗ ទៅគោរពបូជា”។

គួររម្លឹកថា នាពេលថ្មីៗ មហាសេដ្ឋីកសិកម្មរូបនេះ បានប្រកាសលើបណ្តាញសង្គមហ្វេសបុក ស្វែងរកជាងអ្នកធ្វើចេតីយ៍ដែលធ្លាប់មានបទពិសោធន៍ សាងសង់ចេតិយឬព្រះវិហា និងក្រុមអ្នកម៉ៅការសាងសង់ដោយផ្ទាល់ ហេីយមានបទពិសោធន៍ មិនតាមរយៈថៅកែម៉ៅការសាងសង់បន្តដើម្បីថែរក្សាវប្បធម៌ និងជាកេរមតក នៅខេត្តកំពង់ស្ពឺ៕


