លោកជំទាវ តាំង ហ្គិចលៀង ត្រូវបានគេស្គាល់ថា ឧត្តមភរិយាលោកឧកញ៉ា អ៉ឹង លីហេង បានចេញមកអំពាវនាវដល់បងប្អូនខ្មែរដែលមានធនធាន មានលិទ្ធភាព នៅក្នុងក្រុងក្តី នៅតាមខេត្តក្តី សូមបងប្អូនចេញមកចូលរួមជួយប្រជាជន ក្រីក្រ រឺ ទីដែលត្រូវការជំនួយនាវិបត្តិកូវីដ១៩ដ៏លំបាកមួយនេះ។

លោកជំទាវ តាំង ហ្គិចលៀង បានថ្លែងលើបណ្តាញសង្គមហ្វេសបុកថា រាជរដ្ធាភិបាលយេីង កំពុងមមាញឹក ដុតដៃដុតជេីងជួយពួកយេីងទប់ស្កាត់និងជំងឺរាតត្បាត។ ក្នុងនាមយេីងជាពលរដ្ធល្អ ក៏ដល់ពេលចេញជួយតាមសទ្ធា និងតាមលិទ្ធភាពរៀងៗខ្លួនដែរហេីយ”។
លោកជំទាវបានធ្វេីការងារសប្បុរសជាច្រេីនក្នុងរយៈពេលមួយខែកន្លងមកនេះ ដែលធ្វេីអោយជំទាវមានរម្មណ៍ថាបានធ្វេីបុណ្យ និងមានអារម្មណ៍ថា ខ្លួនឯងមានប្រយោជន៍សំរាប់សង្គមជាតិ។

លោកជំទាវបានបង្ហាញជាគំនិតខ្លះៗក្នុងការចេញជួយកន្លងមក ហើយសង្ឃឹមថាបងប្អូនអាចយកមកធ្វេីជាគំនិតពិចារណាបានខ្លះៗ ក្រែងលោ បងប្អូននឹកមិនឃេីញ៖
» មណ្ឌលព្យាបាលអ្នកជំងឺ
» មណ្ឌលចតាឡីស័ក
» កន្លៃងចាក់វ៉ាក់សាំង
» ទីវត្តអារ៉ាម
» មណ្ឌលកុម៉ារកំព្រារ
» ផ្សារត្រី
» ចែកម៉ាសតាមផ្លូវ
» ចែកផ្ទាល់តាមភូមិ តាមតំបន់
» ចែកតាសុីក្លូរ
» បុគ្គលិកក្រោមឱវាត
» ជនខ្វះខាតគ្រប់ទីកន្លែផ្ទាល់ៗ ។ល។
មានថវិការជួយថវិការ ,
មានចិត្ត ជួយចិត្ត ជួយលេីកទឹកចិត្តគ្នា
មានគំនិត ជួយផ្សព្វផ្សាយយោបល់វិជ្ជមានដល់សង្គម
មានចិត្តជួយចែកចាយ
មានកំលាំង ចេញកំលាំង ។ល។

លោកជំទាបន្តថា ចូលរួមបានប៉ុណ្ណា ចូលរួមប៉ុណឹង អោយតែបានចេញជួយ និងចង់ប្រាប់ថា សព្វថ្ងៃនេះ ខ្ញុំនៅផ្ទះទំនេរ តែខ្ញុំនឹងមិនទុក្ខអោយខ្លួនឯងទំនេរឥតប្រយោជន៍ទេ បេីអាចធ្វេីអ្វីបានខ្ញុំនឹងធ្វេី ទោះធ្វេីមិនបានច្រេីន តែមានក្តីសុខច្រេីនណាស់ បងប្អូនសាកធ្វេីដែរទៅ នោះបងប្អូនក៏នឹងមានក្តីសុខដូចខ្ញុំចឹង ហេីយមានអារម្មណ៍ថា បានបុណ្យណាស់ ហេីយក៏មានអារម្មណ៍ខ្លួនមានប្រយោជន៍ សំរាប់សង្គមជាតិយេីងដែរ។
តោះចេញជួយជាតិទាំងអស់គ្នាណា!

សូមជម្រាបថា លោកជំទាវ តាំង ហ្គិចលៀង ជាBoard of Director H&L Group Co.,LTD ដែលយុវវ័យភាគច្រើនស្គាល់លោកជំទាវតាមរយៈការធ្វើជាវាគ្មិនកិត្តិយស ចែក រំលែកបទពិសោធ ចំណេះដឹង បង្កើតភាពជាអ្នកដឹងនាំដល់យុវជនជំនាន់ក្រោយ៕







អត្ថបទទាក់ទង៖