អូសហ្វេសប៊ុកចុះឡើងៗ ឃើញបងប្អូនប្រជាកសិករ រអ៊ូរឿងដំណាំល្ពៅប្រមូលផលបានហើយ តែអត់មានទីផ្សារលក់ចេញ ឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ក៏បានទិញយក ចំនួន ៦.៥០០គីឡូក្រាម សម្រាប់ធ្វើជាចំណីសត្វចិញ្ចឹមរបស់ខ្លួននៅកសិដ្ឋាន។




លោកឧកញ៉ា ចិត្តធម៌ សរសេររៀបរាប់ថា៖ «មេីលតាមបណ្តាញសង្គមហ្វេសប៊ុកឃេីញកសិករខេត្តសៀមរាប បង្ហោះអោយជួយទិញផ្លែល្ពៅដែលពួកគាត់ដាំបានហេីយគ្មានអ្នកទិញ ខ្ញុំបានជួយទិញពួកគាត់សរុបទាំងអស់បានចំនួន៦.៥០០គីឡូក្រាម គុណភាពមិនសូវល្អទេ គាត់ដាំនៅជិតបន្លែ តែល្ពៅនេះស្ពោតៗខ្វះជាតិទឹក»។




ទន្ទឹមគ្នានេះដែរ លោកឧកញ៉ាដ៏ប៉ិនប្រសព្វក្នុងវិស័យកសិកម្មខ្មែររូបនេះ លោកក៏បានផ្ដាំផ្ញើសារទុកគ្រាន់ជាផ្នត់គំនិតមួយដល់បងប្អូនកសិករយ៉ាងដូច្នេះថា៖ «ខ្ញុំមានសំណូមពរដល់ប្រជាកសិករយេីង សូមមេត្តាកុំចាំតែស្រែកតាមបណ្តាញសង្គមខ្លាំងពេក វាអាចធ្វេីអោយមានផលប៉ះពាល់ដល់កិត្តិយសជាតិរបស់យេីង។ កសិករត្រូវតែឆ្លាតវៃរាល់ការដាំគួតែចិញ្ចឹមសត្វដូចខ្ញុំថតរូបមួយចំនួនតូចនៅក្នុងនេះ ពេលយេីងលក់មិនចេញនោះត្រូវតែយកមកអោយសត្វសុី បេីយេីងគិតពីតម្លៃវិញវាមិនថ្លៃជាងចំណីសត្វទេគឺផ្លែល្ពៅនេះ៦០០៛មួយគីឡូ ឈ្នួលដឹកជញ្ជូន២០០៛សៀមរាបភ្នំពេញសរុប៨០០៛មួយគីឡូ បេីយេីងគឹតពីតម្លៃចំណីសត្វពេលនេះ១.៨០០៛មួយគីឡូក្រាម ប្រមាណជា៤២៥ដុល្លារមួយតោន ៕


