អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយាល់ គ្រុប និងលោកជំទាវ ម៉ៅ ចំណាន បរិច្ចាគនូួវថវិកាចំនួន ៥០ម៉ឺនដុល្លារ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ខួបលេីកទី១៥៨ ។
កាកបាទក្រហមកម្ពុជា គឺជាអង្គការមនុស្សធម៌ដ៏ធំ ក្នុងការយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពរបស់បងប្អូន ប្រជាពលរដ្ឋនៅតាមសហគមន៍ពីសំណាក់ ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ពេលបច្ចុប្បន្នកាកបាទក្រហមកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការចូលរួមការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈកំពុងបន្តផ្ទុះរាលដាលជាបន្តបន្ទាប់។
កាលពីខែមីនាកន្លងទៅ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន (TYDA) និងបរិច្ចាគថវិកាចំនួន ២លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញយកមន្ទីរពេទ្យ “នគរទេព” ហើយនិងត្រូវប្តូរឈ្មោះថាជាមន្ទីរទេព្យ ហ្លួងម៉ែ វិញ៕
អត្ថបទទាក់ទង៖