លោកជំទាវ នួន សុន្ទរី ហៅស្រីអូន និងលោកឧកញ៉ា ឈាង រ័ត្ន ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ បានប្រកាសឧបត្ថម្ភថវិកាចំនួន 32.000$ ដល់អង្គការអាហ្វេសុីប ដេីម្បីជួយដល់ជនរងគ្រោះដោយការរំលោភបំពានក្នុងសម័យកូវីដ១៩ ដែលបាននិងកំពុងរីករាលដាលក្នុងសហគមន៍។
លោកជំទាវ ស្រី បានថ្លែងថា “ថវិកានេះចូលរួមដោយនាងខ្ញុំ ស្រីអូន និង តំណាងចែកចាយក្រុមហ៊ុនសម្រស់ធម្មជាតិសហការគ្នាដេីម្បីផ្ដល់ជាកាដូជូនដល់ស្ថាបនិករបស់អង្គការអាហ្វេសុីប ក្នុងថ្ងៃខួបកំណើតរបស់គាត់ គឺអ្នកស្រី ម៉ម សុម៉ាលី”។
សូមជ្រាបថា អង្គការអាហ្វេសុីប ត្រូវបានបង្កើតឡើងដេីម្បីជួយសង្រ្គោះដល់ក្មេងស្រីដែលរងគ្រោះដោយការរំលោភបំពាននិងជួញដូរ។ អង្គការមួយនេះបានជួយសង្រ្គោះទាំងម្ហូបអាហារ ការស្នាក់នៅ ការព្យាបាលជំងឺ និងការសិក្សារហូតដល់ចប់ថ្នាក់ឧត្ដមសិក្សា នេះជាហេតុធ្វើអោយអង្គការជួបកង្វះខ្វះខាតខ្លាំងក្នុុងសម័យកូវីដ។
លោកជំទាវបានបញ្ជាក់ថា នាងខ្ញុំនិងតំណាងចែកចាយក្រុមហ៊ុនសម្រស់ធម្មជាតិសង្ឃឹមថា នឹងជួយសម្រាលបន្ទុកខ្លះរបស់អង្គការអាហ្វេសុីប ក្នុងនោះដែរនាងខ្ញុំសុំធ្វេីការអំពាវនាវទៅកាន់សប្បុរសជនទាំងក្នុងប្រទេសនិងក្រៅប្រទេសសូមចូលរួមផ្ដល់ជាថវិកាបន្តិចបន្តួចដេីម្បីជួយទ្រទ្រង់ទៅកាន់អង្គការអាហ្វេសុីបធនាគារ និង វីងរបស់អង្គការអាហ្វេស៊ីបសំរាប់ទទួលជំនួយ៖ THANKS FOR DONATIONS ធនាគារ ABA (ABA Bank): 001981605 (AFESIP CAMBODIA ORGANIZATION) វីង (Wing): 02705889 (AFESIP CAMBODIA) លេខសំគាល់ 061 601 601 និងWebsite: https://www.afesip.org/donate៕