ថ្ងៃមុនឧបត្ថម្ភ ២ម៉ឺនដុល្លារដល់ក្រុមគ្រូពេទ្យ TYDA ឥឡូវបន្ត៣០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទ្រី ភាព ប្រធានក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវឧកញ៉ា គៀន ស្រីនាង ឧបត្ថម្ភថវិកា៣០ម៉ឺនដុល្លារ  ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ខួបលើកទី​១៥៨​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាកបាទក្រហមកម្ពុជា គឺជាអង្គការមនុស្សធម៌ដ៏ធំ ក្នុងការយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពរបស់បងប្អូន ប្រជាពលរដ្ឋនៅតាមសហគមន៍ពីសំណាក់ ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ពេលបច្ចុប្បន្នកាកបាទក្រហមកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការចូលរួមការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈកំពុងបន្តផ្ទុះរាលដាលជាបន្តបន្ទាប់។

ថ្មីៗនេះ អ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវឧកញ៉ា គៀន ស្រីនាង បានឧបត្ថម្ភថវិកា ចំនួន ២០,០០០ ដុល្លារ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមផ្តល់សេវាពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥត គិតថ្លៃនៅក្នុងបេសកកម្មមនុស្សធម៌របស់សមាគមនៅទូទាំងប្រទេស៕